Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Volkswagen ប្រើ Diesel ចំនួន ៣៥០.០០០ គ្រឿង កំពុង​ជាប់​គាំង​នៅ​អាមេរិក (Video inside)

spot_img

​តាម BBC ផលិតករ​រថយន្ត Volkswagen របស់​អាល្លឺម៉ង់ បាន​ចំណាយលុយ 7,4 ពាន់លាន​ដុល្លារ ដើម្បី​ទិញ​យក​មក​វិញ​នូវ​រថយន្ត​ប្រមាណ ៣៥​ម៉ឺន​គ្រឿង ដែល​ប្រើប្រាស់​ប្រេងម៉ាស៊ូត នៅ​អាមេរិក បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​ដល់​ចំហេះ​ឧស្ម័ន ។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ក៏​នៅ​ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ច្រើន​គួរសម​សម្រាប់​រៀបចំ​ទុកដាក់​នូវ​ចំនួន​រថយន្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ប្រមូល​យក​មក​វិញ​នោះ ។ ក្រុមហ៊ុន Volkswagen មាន​វាល​ចត​រថយន្ត​ដូច​បាន​ឃើញ​ក្នុង​ឃ្លីប​ខាងក្រោម​ចំនួន ៣៧​កន្លែង នៅ​ពាសពេញ​ទឹកដី​អាមេរិក ។

​នេះ​ជា​ទីលាន​ផ្ទុក​រថយន្ត​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័​នីញ៉ា ។

​តំណាង​ក្រុមហ៊ុន Volkswagen, Jeannine Ginivan បានឲ្យដឹងថា ៖ “​រថយន្ត​នេះ​ត្រូវ​បាន​រក្សាទុក​និង​ថែទាំ​យ៉ាង​ល្អ​ធានា​ថា វា​អាច​ទុក​បាន​រយៈពេល​វែង ហើយក៏​អាច​នាំ​យក​មក​កាន់​ទីផ្សា​រ​ឡើងវិញ ប្រសិនបើ​បទដ្ឋាន​ទាំងឡាយ​អំពី​សំណល់​ចំហេះ​រថយន្ត​នៅ​អាមេរិក មាន​ការផ្លាស់ប្តូរ​” ៕ សូយន

spot_img
×