Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាយ​លុយ​ជ្រុលដៃ ភ័យខ្លាច​ប្រពន្ធ​ដឹង ក៏​យក​ដុំថ្ម​សំពង​ក្បាល​… ខ្លួនឯង​

spot_img

យក​ដុំថ្ម​សំពង​លើ​ក្បាល​ខ្លួន​ឯង​ដើម្បី​បន្លំ​ថា ចោរប្លន់ នៅតែ​ពុំ​អាច​រំលង​បាន​ភ្នែក​របស់​ប៉ូលិស ចុង​ក្រោយ​ក្បាល​ក៏​បែក​ខ្លួន​ក៏​ជាប់គុក។​

​នា​យប់​មួយ​មិនយូរប៉ុន្មាន លោក Chen នៅ​ក្វាង​ចូ​វ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ផ្ទះ ប្រាប់​ថា​ពេល​លោក​កំពុងតែ​ធ្វើដំណើរ​តាម​ផ្លូវ ស្រាប់តែ​ពួក​ចោរប្លន់​ធ្វើ​ការវាយលុក​ប្លន់​យក​លុយ​អស់ ២០​ម៉ឺន​យាន់ (​ប្រមាណ ៣.០០០​ដុល្លារ​)​។​

​លោក Chen បន្ត​បរិយាយ​ថា វេលា​នោះ​ខ្លួន​កំពុង​បើក​ម៉ូតូ​អគ្គិសនី​តាមផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ចម្លែក​ម្នាក់ បាន​យក​ថ្ម​មក​សំពង​ចំក្បាល ។ រង​ការវាយប្រហារ​យ៉ាងនេះ ធ្វើឲ្យ​លោក​សន្លប់ ហើយ​បុរស​មុខ​ចម្លែក​បាន​យក​លុយកាក់​ទាំង​អស់​នៅក្នុង​ខ្លួន ។ ក្រោយ​ពេល​ដឹង​ខ្លួន​វិញ ទើប​លោក​ទូរស័ព្ទ​ប្រាប់​គ្រួសារឲ្យ​ដឹង​រឿង ។ ប្រការ​ដែល​លោក Chen ស្មាន​ពុំ​ដល់​នោះ​គឺ​អ្នក​ផ្ទះ​របស់​លោក​បាន​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ភ្លាមៗ ។​

​តាម Chinanews ចុះ​ផ្សាយ​ឲ្យដឹងថា ពេល​ទទ​យល​បាន​ព័ត៌មាន​ភ្លាម​ប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ។ ប៉ូលិស​ស្មាន​ពុំ​ដល់​ថា ក្នុង​រឿងរ៉ាវ​នេះ​មាន​ចំណុច​សង្ស័យ​ច្រើន​ជាអាទិ៍ កាមេរ៉ា​សុវត្ថិភាព​នៅ​ទី​កន្លែង​កើតហេតុ​ពុំ​ឃើញ​មាន​ផ្តិត​ជាប់​រូបភាព​មនុស្ស​មុខ​ចម្លែក​មាន​រាងរៅ​ដូច​លោក Chen ពណ៌នា​ប្រាប់ វេជ្ជបណ្ឌិត​ដែល​ត្រួតពិនិត្យ​របួស​ឲ្យ​លោក Chen ក៏​ពុំ​មាន​សញ្ញា​អ្វី​បង្ហាញថា បាន​ដួលសន្លប់​នោះទេ ។​

​ទន្ទឹម​នោះ ជាមួយ​អាកប្បកិរិយា​ចម្លែក ចម្លើយ​មុន​និង​ក្រោយ​ពុំ​ដូច​គ្នា​របស់​បុរស​នេះ​កាន់តែ​ធ្វើឲ្យ​ប៉ូលិស​សង្ស័យ​ឡើងៗ ។ បន្ទាប់​ពី​ប្រើពេល​អស់​មួយ​យប់ តាម​ជំនាញ​របស់​ខ្លួន​ធ្វើឲ្យ​លោក Chen ទម្លាយ​ចេញ​ការពិត​ថា មុន​នេះ​គាត់​បាន​ជ្រុលដៃ​ចាយ​អស់​ប្រាក់​ចំណូល​មួយ​ចំនួន ហើយ​ពិត​ជា​ភ័យ​ខ្លាច​នឹង​ប្រតិកម្ម​របស់​ភរិយា ។ តាមពិតទៅ​នៅ​យប់នោះ ពេល​វិល​មក​ផ្ទះ​វិញ​ដោយ​អារម្មណ៍​មិន​នឹងន​រលោក​ក៏​ត្រូវ​ដួល​ម៉ូតូ ពេល​នោះ​ក្បាល​របស់​លោក​បាន​ប៉ះ​ទៅ​លើ​ថ្នល់ ហើយ​ក៏​គិត​ឃើញ​ពី​វិធី​ដើម្បី​កុំឲ្យ​ប្រពន្ធដឹង​រឿង​។ គិត​ភ្លាម​លោក​ក៏​ធ្វើ​ភ្លែត​ដោយ​យក​ដុំថ្ម​មក​វាយ​លើ​ក្បាល​ខ្លួន​បន្ថែម ហើយ​ក៏​បង្កើត​ជា​រឿង​ត្រូវ​ចោរ​ប្លន់​ដូច​រៀបរាប់​ខាងលើ​។​

​ប៉ូលិស​បាន​ឃុំខ្លួន​លោក Chen មួយ​រយៈពេល​ខ្លី ទុក​ជា​ការព្រមាន​ពី​ស្មារតី​ពុំ​សហការ​ជាមួយ​សមត្ថកិច្ច ព្រមទាំង​បង្ក​ការខាតបង់​ពេលវេលា​របស់​អាជ្ញាធរ ៕

spot_img
×