Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​ត្រីភាគី ឥណ្ឌា ជប៉ុន អាមេរិក នឹង​ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ក្រុង New delhi

spot_img

​ប្រភព​ពី​សារព័ត៌មាន PTI បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ៣ ខែ​មេសា ឲ្យដឹងថា New delhi នឹង​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ដ៏​សំខាន់​លើ​ផ្នែក​យុទ្ធសាស្ត្រ​រវាង​ឥណ្ឌា ជប៉ុន និង​អាមេរិក ក្នុង​សប្តាហ៍​នេះ មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន Sinzo Abe នៅ Mar-a-Lago, រដ្ឋ Florida នា​ចុងខែ​នេះ ។​

​រដ្ឋាភិបាល​លោក​ត្រាំ នឹង​ចាត់​មន្ត្រី​ការទូត​ជាន់ខ្ពស់​២​រូប ដឹកនាំ​ប្រតិភូ​អាមេរិក ចូលរួម​ក្នុង​ជំនួប​លើក​នេះ ។​

​ប្រភព​ដដែល​ឲ្យដឹងថា ជំនួប​ចរចា​ដ៏​សំខាន់​រវាង​មហាអំណាច​ប្រជាធិបតេយ្យ ៣ នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ៤ មេសា ។​

​សេត​វិមាន​នៅ​បាន​ឲ្យដឹងថា ក្នុង​ជំនួប​កំពូល​រវាង​លោក Trump និង​លោក Abe ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១៧-១៨ មេសា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​អះអាង​សារ​ជា​ថ្មី​អំពី​សម្ព័ន្ធភាព អាមេរិក​-​ជប៉ុន គឺជា​គ្រឹះ​នៃ​សន្តិភាព ស្ថិរភាព និង​រុងរឿង សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក ៕ សូយន

spot_img
×