Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី​ប្រគល់​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​ទំនើប S-400 លើកដំបូង​ឲ្យទៅ​ប្រទេស​ចិន​

spot_img

​នេះ​គឺជា​ការប្រគល់​ទំនិញ​លើកដំបូង​សម្រាប់​កិច្ចសន្យា​ទិញ​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​ចំនួន ៦ ដែល​មាន​តម្លៃ​ជាង ៣​ពាន់​លាន​ដុល្លារ រវាង​រុស្ស៊ី​និង​ចិន ។​

​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 របស់​រុស្ស៊ី

​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS នៅ​ថ្ងៃ ៣ ខែ​មេសា បាន​ដកស្រង់​ប្រភព​ព័ត៌មាន​យោធា​រុស្ស៊ី​ឲ្យដឹងថា នាវា​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ ២ គ្រឿង បាន​ចាកចេញ​ពី​កំពង់ផែ Ust-Lug តំបន់ Leningrad របស់​រុស្ស៊ី​ដែល​បាន​ដឹក​ចេញ​ទៅ​នូវ​បណ្តា​ផ្នែក​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 បាន​ចូល​អែប​កំពង់ផែ​ប្រទេស​ចិន​។ តាម​ប្រភព​ដដែល​ឲ្យដឹងថា ទំនិញ​ប្រគល់​លើកដំបូង​នេះ​រួមមាន ស្ថានីយ​បញ្ជា​មួយ រ៉ា​ដា បំពង់​បាញ់​បង្ហោះ​កាំជ្រួច និង​បរិក្ខារ​ថាមពល ត្រូវបាន​ភាគី​រុស្ស៊ី​ប្រគល់​ត្រឹមត្រូវ​តាម​កាលបរិច្ឆេទ​កំណត់ ។ បរិក្ខារ​មួយចំនួន​ផ្សេងទៀត ត្រូវបាន​ដឹកនាំ​នា​វាទី​៣ តាំងពី​ខែ​មករា ប៉ុន្តែ​ដោយ​នាវា​រង​ការ​ខូច​ម៉ាស៊ីន បង្ខំ​ឲ្យ​វិលត្រឡប់​មក​ក្រោយ​វិញ ទំនិញ​ទាំងនោះ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​ក្នុង​កំឡុង​ប៉ុន្មាន​ខែ​ទៀត ។​

S-400 គឺជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ត្រូវ​បាន​បំពាក់​កាំ​ជ្រួច ៣​ប្រភេទ មាន​កម្លាំង​បាញ់​ទម្លាក់​គោលដៅ​ស្ថិត​នៅ​រយៈ​ចម្ងាយ​ជិត​និង​ឆ្ងាយ ហើយ​ចម្ងាយ​បាញ់​បាន​អតិប្បរមា​គឺ​៤០០​គីឡូម៉ែត្រ ៕

spot_img
×