Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ឈ្លោះ​គ្នា​សារជាថ្មី ព្រោះតែ​រឿង​ផ្ទះ​របស់​ឪពុក គឺ​លោក លី ក្វាង​យូ​

spot_img

​ទំនាស់​បាន​បន្ត​ផ្ទុះ​ឡើង​រវាង​លោក​លី សៀន​ឡុង ជាមួយ​បងប្អូន​ប្រុស​ស្រី ២​នាក់ ជុំវិញ​វិធី​អនុវត្ត​បណ្តាំ​របស់​ឪពុក​ពួកគេ​។​

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លី សៀន​ឡុង (​ឆ្វេង​) និង​បងប្អូន​ប្រុស​ស្រី​២​នាក់​

​ជម្លោះ​រវាង​នាយ​រដ្ឋមន្ត្រី​សិង្ហ​បុរី​លី សៀន​ឡុង និង​បងប្អូន ២​នាក់ កាន់តែ​តានតឹង​ឡើង​បន្ទាប់ពី​គណៈកម្មាធិការ​មួយ​របស់​រដ្ឋាភិបាល​បាន​លើកឡើង​នូវ​គ្រោង​ការដោះស្រាយ​បញ្ហា​ផ្ទះ​របស់​ឪពុក​ពួកគេ​គឺ​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាង​យូ ។​

​ផ្ទះ​ដែល​មាន​អាយុ​ជាង ១០០​ឆ្នាំនេះ គឺជា​កន្លែង​ដែល​លោក​លី ក្វាង​យូ ធ្លាប់បាន​រស់នៅ ។ ក្នុង​បណ្តាំមរតក​លោក​បាន​ផ្តាំ​ឲ្យ​កូនៗ​ត្រូវ​បំផ្លាញ​ផ្ទះ​នេះ​ចោល​ភ្លាម​បន្ទាប់ពី​លោក​ស្លាប់ទៅ ក្នុង​គោលបំណង​បញ្ចៀស​ការ​ប្រែក្លាយ​ផ្ទះ​នេះ ឲ្យទៅ​ជា​ទី​គោរព​បូជា​បុគ្គល​។ ប៉ុន្តែ​លោក​
Li Hsuan និង​អ្នកស្រី Li Wong ដែល​ជា​បងប្អូន​ប្រុស​ស្រី​របស់​លោក​លី សៀន​ឡុង បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ថា បាន​រារាំង​ការអនុវត្ត​បណ្តាំ​សំដៅ​បម្រើឲ្យ​គោលបំណង​នយោបាយ ។​

​គណៈកម្មការ​រដ្ឋាភិបាល​សិង្ហ​បុរី បានលើកឡើង​គម្រោងកា​រ​ដោះស្រាយ​ចំនួន ៣ កាលពី​ថ្ងៃ​ទី ២ មេសា រួមមាន ៖ អភិរក្ស​ផ្ទះ​នេះ ចាត់ទុក​ជា​និមិត្តរូប​ជាតិ កម្ទេច​ចោល​ទាំងស្រុង​ដើម្បី​អភិវឌ្ឍន៍​ឡើងវិញ ឬ​រើរុះ​កន្លែង​ខ្លះ​ដោយ​រក្សា​ទុក​នូវ​ផ្នែក​ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ ។ គណៈកម្មាធិការ​នេះ​ប្រកាសថា ជោគវាសនា​ផ្ទះ​នេះ​នឹង​ត្រូវ​បានសម្រេច​ដោយ​រដ្ឋាភិបាលអនាគ​ត ។​

​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី លី ក្វាង​យូ​

​បងប្អូន​ទាំង​ពីរ​នាក់​របស់​នាយ​ក​រដ្ឋមន្ត្រី លី សៀន​ឡុង អះអាងថា ដំណោះស្រាយ​អភិរក្ស​គឺ​ដើរ​ផ្ទុយ​នឹង​បណ្តាំ​របស់​ឪពុក​ពួកគេ អ្នកស្រី Li Wong បាន​ពោល​ថា ៖ ឪពុកម្តាយ​ខ្ញុំ​ចង់​ឲ្យ​កម្ទេ​ចវា​ចោល​បន្ទាប់ពី​ពួក​គាត់​ទទួល​មរណភាព​។ ចំណែក​លោក Li Hsu វិញ​ប្រកាសថា ការសម្រេច​បែប​នេះ​របស់​គណៈកម្មាធិការ​របស់​រដ្ឋាភិបាល គឺ​ពុំ​បង្ហាញថា បាន​បំពេញ​បំណងប្រាថ្នា​ចុងក្រោយ​របស់​អតីត​នាយករដ្ឋមន្ត្រី​លី ក្វាង​យូ ។​

​ចំណែក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​កំពុងកាន់​អំណាច​លី សៀន​ឡុង ដែល​ត្រូវជា​កូន​របស់​លោក លី ក្វាង​យូ ផង​នោះ លោក​ទទួល​យក​ការសម្រេចចិត្ត​របស់​គណៈ​កម្មា​ធិកា​ររដ្ឋាភិបាល ព្រមទាំង​បដិសេធ​រាល់​ការចោទប្រកាន់​របស់​ប្អូនប្រុស​ស្រី​លោក​ទាំង​ពីរ ។​

​លោក​លី ក្វាង​យូ គឺជា​នាយក​រដ្ឋមន្ត្រី​ដំបូង​របស់​សិង្ហ​បុរី ហើយ​បាន​ដឹកនាំ​ប្រទេស​នេះ​ពី​ឆ្នាំ ១៩៥៩-១៩៩០ ។ លោក​ត្រូវបាន​គេ​គោរព និង​ស្ងើចសរសើ​រថា បានប្រែក្លាយ​សិង្ហ​បុរី​ពី​អាណានិគម​ដ៏​ក្រីក្រ​របស់​អង់គ្លេស ទៅ​ជា​សង្គម​មួយ​រីកចម្រើន ស្ថិរភាព​បំផុត​ពិភពលោក​។​

​លោក​លី សៀន​ឡុង គឺជា​នាយក​រដ្ឋមន្ត្រី​ទី ៣ របស់​សិង្ហ​បុរី ហើយក៏​ជា​កូនច្បង​របស់​លោក​លី ក្វាង​យូ ៕ សូ​យ​ន​

spot_img
×