Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទបន្ទាយឆ្មារ​កម្ពុ​ជា​លេច​លើ​គេហទំព័រ​ដ៏​ល្បី​របស់​អា​មេ​រិច (មាន Video)

spot_img

​គេហទំព័រ​ដ៏​ល្បីឈ្មោះ​របស់​អា​មេ​រិច គឺ​ស៊ី​អ៊ិន​អ៊ិន (CNN) បាន​ចុះផ្សាយ​ពី​ប្រាសាទបន្ទាយឆ្មារ​របស់​កម្ពុជា និង​បាន​ពណ៌​នាវា​ថា​ជា​ប្រាណ​ដ៏​អស្ចារ្យ​ក្នុងចំណោម​ប្រាសាទ​រាប់ពាន់​នៅ​កម្ពុជា​។​
ប្រាសាទ​ដែល​ស្ថិតនៅ​កណ្តាល​ព្រៃ​នៃ​ប្រទេស​កម្ពុជា​នេះ ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស​ទី ១២ ដោយ​ព្រះបាទ​ជ័យ​វរ​ន្ម័​នទី ៧ ដែលជា​ស្តេច​ដ៍​អស្ចារ្យ​មួយ​អង់​របស់​ចក្រភព​ខ្មែរ​។

​ប្រាសាទ​អាយុ ៨០០​ឆ្នាំ និង​ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​ត្រូវបាន​កសាង​ដើម្បី ជាការ​គោរព​ដល់​កូនប្រុស​របស់​ព្រះបាទ​ជ័យ​វរ​ន្ម័​នទី ៧ និង​មេទ័ព​ខ្មែរ​៤​នាក់​ទៀត​។​

​លោក Simon Warrack អ្នក​អភិរក្ស​ថ្ម ដែល​បាន​សិក្សា​ពី​ប្រាសាទ​កម្ពុជា​ច្រើន​អស់​រយៈពេល​ជាង ២០​ឆ្នាំ​បានធ្វើការ​ប៉ាន់​ស្មានថា​ថ្ម​រាប់រយ​ម៉ែត្រ​ដែលមាន​សិលាចារឹក​នៅ​ជញ្ជាំង​បាន​ដួលរលំ ដោយសារតែ​ពេលវេលា បណ្តា​អ្នក​បុ​រា​វិទូ និង​ប្រវត្តិវិទូ​មិនអាច​ដឹង​ពី​អាថ៌កំបាំង​នៃ​រូប​តូចៗ​ជាច្រើន​នៅតាម​ជញ្ជាំង​។​

​ដោយនិយាយ​ពី​បរិយាកាស លោក Simon Warrack បាន​ប្រដូច​ប្រាសាទបន្ទាយឆ្មារ​ទៅនឹង​ប្រាសាទអង្គរវត្ត​ដ៏​ល្បី​របស់​កម្ពុជា ក្នុង​ឆ្នាំ ១៩៩០ ដែល​ពេលនោះ​វិស័យ​ទេសចរណ៍​ទើបតែ​ចាប់​ផ្តើមឡើង​។​

​ទោះបី​អ្នក​ទេសចរណ៍​រាប់លាន​នាក់​បានមក​ទស្សនា​ខេត្តសៀមរាប​រៀងរាល់ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ប្រាសាទបន្ទាយឆ្មារ ដែល​ធ្វើដំណើរ​តែ ២​ឬ ៣​ម៉ោង​ប៉ុណ្ណោះ​ពី​ខេត្តសៀមរាប មាន​អ្នក​មក​ទស្សនា​តែ​ប្រមាណ ១.៥០០​នាក់​ប៉ុណ្ណោះ​ជា​រៀងរាល់ឆ្នាំ​។​

​លោក​បន្តទៀតថា ការ​មក​រុករក​ប្រាសាទ​នេះ​គឺ​ប្រៀបដូចជា​ដំណើរ​ថយក្រោយ​ទៅកាន់​យុគ្គ​ផ្សេង​មួយទៀត និង​ទទួលបាន​បទពិសោធន៍​ប្លែក​រវាង​វប្ប​ធ៌​ម និង​ធម្មជាតិ​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×