Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ម្ចាស់ឡាន ប្រកាសស្វែង​រក​ម្ចាស់​ក្របី ផ្អើល​ពេញ​ហ្វេសប៊ុក ក្រោយ​ឃើញ​ឡាន​ខ្លួន​ឡើង​បែប​នេះ

spot_img

នៅក្នុងវីដេអូថ្មីមួយ ដែលកំពុងបានសាយភាយពេញបណ្តាញសង្គម បានបង្ហាញបុរសម្នាក់នៅទីក្រុង Perak បានក្លាយជាជនរងគ្រោះ ដោយសារក្របីវង្វេង បានរត់ចូលទៅក្នុងបរិវេណការិយាល័យរបស់គាត់។

យើងដឹងហើយថា ក្របីវង្វេងអាចនឹងមានឥរិយាបទសាហាវប៉ុណ្ណា នៅពេលវាបង្កហេតុ ដូច្នេះនៅក្នុងវីដេអូរយៈពេល ២០ វិនាទី បុរសនោះមិនអាចធ្វើអ្វីបានទេ ខណៈដែលក្របីនោះបានចំណាយពេលនៅកន្លែងចតរថយន្ត មុនពេលវាចាកចេញពីកន្លែងបង្កហេតុ។

នៅក្នុងវីដេអូ សត្វក្របីដែលត្រូវបានគេជឿថាជាកម្មសិទ្ធិរបស់នរណាម្នាក់នៅក្នុងតំបន់នោះ បានផ្អើលចាកចេញពីកន្លែងកើតហេតុ ខណៈម្ចាស់រថយន្តបានត្រឹមលឺសូរនិយាយទាំងសោកស្តាយថា៖ «ព្រះម្ចាស់ថ្លៃ អ្នកទាំងអស់គ្នាមើលចុះរថយន្តរបស់ខ្ញុំ ចប់ហើយ»។

ពិតណាស់​ជាលទ្ធផលនៃដំណើរចូល «សួរសុខទុក្ខ» របស់ក្របីនោះ គឺបានបណ្តាលឲ្យផ្នែកខាងឆ្វេងនៃក្បាលរថយន្ត ត្រូវកំពិតអស់មួយដុំធំយ៉ាងដំណំ និងថែមទាំងបាក់កញ្ចក់ម្ខាងផងដែរ។

នៅក្នុងការបង្ហោះនៅលើហ្វេសប៊ុក ម្ចាស់ឡានបានសរសេរបែបនេះថា៖ «តើមានអ្នកណា ស្គាល់ម្ចាស់ក្របីនៅក្នុងតំបន់ឧស្សាហកម្ម ខេលបាងប៊ីស្តារី នេះទេ ខ្ញុំចង់ជួបម្ចាស់ ដើម្បីសងសំណង ពីការខូចខាតរថយន្តរបស់ខ្ញុំ»។

ក្រោយពីបានបែបនេះ អ្នកលេងអុិនធើរណែតជាច្រើន បានចូលរួមសម្តែងការសោកស្តាយជំនួស ខណៈអ្នកខ្លះថា មិនស្គាល់ម្ចាស់ទេ ហេតុនេះ គឺមានតែយកឡានទៅជួសជុលខ្លួនឯង​ចាត់ទុកគ្រោះស៊យចុះ និងសំណាងហើយ ដែលក្របីនេះវាបង្កគ្រោះថ្នាក់ដល់មនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×