Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​សម្ពោធ​សៀវភៅ «​ស្វែងយល់​ពី​បដិវត្តន៍​ឧស្សា​កម្ម​ទី​៤»

spot_img

ភ្នំពេញ ៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បានរៀបចំ​កម្មវិធី​សម្ពោធ​សៀវភៅ «​ស្វែងយល់​ពី​បដិវត្តន៍​ឧស្សា​កម្ម​ទី​៤» ដែល​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈ​វេទិកា Zoom ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កម្មវិធី​សម្ពោធ​សៀវភៅ «​ស្វែងយល់​ពី​បដិវត្តន៍​ឧស្សា​កម្ម​ទី​៤» បាន​បញ្ជាក់ថា ក្រោម​មូលបទ «​ការសម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ៤.០ ពេញលេញ ចាប់ផ្តើម​ពី​ការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាជន​» កម្មវិធី​សម្ពោធ​សៀវភៅ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្ដល់​ជា​វេទិកា​ចែករំលែក​ចំណេះដឹង និង​ការពិភាក្សា​អំពី​សៀវភៅ «​ស្វែងយល់​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤» ដែលជា​ការបោះពុម្ពផ្សាយ​ដោយ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​។​

​ក្នុងនោះ​មានការ​ផ្ទាល់​ពី​សំណាក់​វាគ្មិន​ដែលជា​តំណាង​អ្នកនិពន្ធ​អត្ថបទ និង​ក្រុមការងារ​កែសម្រួល ដើម្បី​បកស្រាយ​អំពី​ប្រធានបទ​សំខាន់ៗ ដែល​បាន​លើក​យកមក​ពិភាក្សា​នៅក្នុង​សៀវភៅ ក៏ដូចជា​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ការចូលរួម​លើកកម្ពស់​ចំណេះដឹង​របស់​អ្នកសិក្សា​ស្រាវជ្រាវ សិស្ស​-​និស្សិត និង​សាធារណជន​ទូទៅ អំពី​ភាព​រីកចម្រើន​នៃ​ប​ចេ្ច​ក​វិទ្យា និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​ជំរុញ​ការចូលរួម​សិក្សា​ស្រាវជ្រាវ​អំពី​ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍​ថ្មីៗ ដែល​កំពុង​រីកចម្រើន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ នៅក្នុង​សុន្ទរកថា គន្លឹះ​ដែល​បាន​ថ្លែង​នៅក្នុង​កម្មវិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើក​ថា ការលើកកម្ពស់​ការយ​ល់​ដឹង​របស់​ប្រជាជន គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុងការ​ឈានទៅដល់​ការសម្រេចបាន​សង្គម​ក​ម្ពុ​ជា ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​និរន្ត​ភាព ក្នុង​បរិបទ នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

ឯកឧត្តម​បន្តថា បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួនធំ ទទួលបាន​ការជោគជ័យ ក្នុង​ការជំរុញ​បរិវត្ត​កម្ម​ឌីជីថល ដោយ​ការកសាង​មូលដ្ឋានគ្រឹះ​របស់​ពួកគេ តាមរយៈ​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ ស្របតាម​បរិបទ នៃ​ឌី​ជី​ថ​លូ​ប​នីយកម្ម ដោយ​ផ្តោត​សំខាន់​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។ ការអភិវឌ្ឍ​ធនធានមនុស្ស​ទៅតាម​គន្លង​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយ​ភាពច្បាស់លាស់ ជា​កត្តា​សំខាន់​ក្នុងការ​សម្រេចបាន ការអភិវឌ្ឍ​សង្គមជាតិ​មួយ ដែលមាន​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍​។​

​នៅក្នុង​សុន្ទរកថា​គន្លឹះ ឯកឧត្តម ហ៊ុន ម៉ា​នី បានផ្តល់​ជា​អនុសាសន៍​មួយចំនួន សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ របស់​ប្រជាជន​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធិភាព និង​ទទួលបាន​ផ្លែផ្កា​ជា​អតិបរមា រួមមាន​៖

១) ការ​ស្រូបយក និង​សម្រប​ខ្លួន​៖ បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ដែលជា​កោសិកា​សង្គម​-​សេដ្ឋកិច្ច និង​ជា​តួអង្គ​ដែល​មិនអាច​ខ្វះ​បាន ត្រូវ​ស្រូបយក និង​សម្រប​ខ្លួន ទៅនឹង​បច្ចេកវិទ្យា​ថ្មីៗ ក៏ដូចជា​ឈានទៅ​ការបណ្តុះ​គំនិត​ឆ្នៃប្រឌិត ទេពកោសល្យ​បង្កើត​ថ្មី តាមរយៈ​ការបន្ត​តាមដាន​ពី​ការវិវត្ត និង​និន្នាការ​ថ្មីៗ​នៃ​បច្ចេកវិទ្យា ទាំង​នៅ​កម្រិត​កម្ពុជា តំបន់ និង​សកលលោក​។​

២) ការទទួលខុសត្រូវ​៖ បំផុស​ចលនា​ឲ្យ​យុវជន​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ផ្សព្វផ្សាយ​បន្ត និង​បញ្ជ្រាប​ការយល់ដឹង​អំពី​យុគសម័យ ៤.០ តាមរយៈ​ការចែករំលែក​ដល់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​សហគមន៍​។ ជាមួយគ្នានេះ យុវជន​ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ឲ្យ​ចំ​គោលដៅ និង​ប្រើ​ឲ្យ​បានជា​ប្រយោជន៍​ដល់​ខ្លួនឯង ក៏ដូចជា​សង្គមជាតិ និង​មិន​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​។​

​សូម​លើកទឹកចិត្ត​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ ការទទួលខុសត្រូវ ដែល​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជួយ បង្កើន​ប្រសិទ្ធភាព​នៅ​កន្លែង​ការងារ ជួយ​ដល់​ការសិក្សា ជួយ​ដោះស្រាយ​បញ្ហា​សង្គម ជាដើម​។​

៣) ការគ្រប់គ្រង​សុវត្ថិភាព និង​សន្តិសុខ​ឌីជីថល​៖ យើង​ត្រូវមាន​ការគិតគូរ​អំពី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ពិសេស​ការ​ប្រឆាំងនឹង​បទល្មើស ឬ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ការគ្រប់គ្រង​សុវត្ថិភាព និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បានល្អ គឺ​ពិត​ជាមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ សម្រាប់​សន្តិសុខ​ជាតិ ព្រមទាំង​ចូលរួម​បង្កើន​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​អ្នកប្រើប្រាស់​។​

៤) ការ​ឈានទៅ​សម្រេចបាន​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឌីជីថល​មួយ​ពេញលេញ ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ដំណើរ​លើផ្លូវ​មួយ​នេះ​ទន្ទឹមគ្នា ពីព្រោះ​អ្វីដែល​យើង​ចង់បាន​គឺ​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ហើយ​សម្រាប់​បរិបទ​បច្ចុប្បន្ន ការចាប់យក និង​ប្រើប្រាស់​ឱកាស​ចេញពី​បដិវត្តន៍​ឧស្សាហកម្ម ៤.០ នេះ គឺជា​យុទ្ធវិធី​មួយ​ក្នុងចំណោម​យុទ្ធវិធី​ផ្សេងទៀត ដែល​ត្រូវបាន​កំណត់ដោយ​រាជរដ្ឋាភិបាល ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ក្នុង​ល្បឿន​លឿន​មួយ ឆ្ពោះទៅកាន់​ភាពជឿនលឿន និង​វិបុលភាព​។​

​ជាមួយគ្នានេះ កម្មវិធី​សម្ពោធ​សៀវភៅ «​ស្វែងយល់​ពី​បដិវត្តន៍​ឧស្សា​កម្ម​ទី​៤» ក៏មាន​ការចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដោយ លោក ដាវ អាន​សាន នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា និង​សុន្ទរកថា​ថ្លែងអំណរគុណ​ដោយ ឯកឧត្តម សឹង រេ​ត ទីប្រឹក្សា​ផ្ទាល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ជា​តំណាង​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×