Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​នី​ទទួលបាន​គ្រឿង​ឥស្សរិយយស​ប៉ាត់​ម៉ា​ស្រី ពី​ប្រធានាធិបតី​ឥណ្ឌា​

spot_img

​ភ្នំពេញ ​៖ គ្រឿង​ឥស្សរិយយស សម្រាប់​ផ្តល់ជូន​ឥស្សរជន​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ ត្រូវបាន​ប្រគល់ជូន​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស ស យ ក​) ដែល​នេះ​ជា​មោទភាព​ជាតិ​មួយ​សម្រា​ប់​ប្រជាជន​កម្ពុជា​។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែ​មេសា​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស ស យ ក​) បាន​ទទួល​គ្រឿង​ឥស្សរិយយស​ប៉ាត់​ម៉ា​ស្រី​” Padma Shri “​នេះ ពី​ប្រធានាធិបតី​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញ៉ូវដេល្លី ប្រទេស​ឥណ្ឋា​។​

​ពានរង្វាន់​ប៉ាត់​ម៉ា​ស្រី​(Padma Shri)​គឺជា​គ្រឿង​ឥស្សរិយយស ដែល​ផ្តល់ជូន​ឥស្សរជន​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ ដែល​នេះ​ជា​មោទភាព​ជាតិ​មួយ​សម្រា​ប់​ប្រជាជន​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​នាំយក​គ្រឿង​ឥស្សរិយយស Padma Shri មកដល់​កម្ពុជា​ហើយ នៅ​យប់​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ​ចំពោះ​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ​ពី​ប្រធានាធិបតី​ឥណ្ឌា​។​
​លោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​ពេល​មកដល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​ការអញ្ជើញ​មកដល់​របស់​លោក ហ៊ុន ម៉ា​នី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន និង​ស្ថាប័ន​ព័ត៌មាន​ជាច្រើន បាននាំគ្នា​ស្វាគមន៍​ចំពោះ​ការមកដល់ និង​ការទទួលបាន​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×