Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចាក់​វ៉ាក់សាំង​រួច នៅ​សង្កាត់​សំបួរ នៃ​ក្រុង​សៀមរាប សូម​អញ្ជើញ​ទៅយក​បណ្ណ​ចាក់​វ៉ាក់សាំង

spot_img

ចៅសង្កាត់​សំបួរ នៃ​ក្រុង​សៀមរាប លោក ឈ្លឿ​ន ឡា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បានដឹងថា រដ្ឋបាល​សង្កាត់​សំបួរ បាន​ចែក​បណ្ណ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​, ហើយ​នៅថ្ងៃនេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួច​ទាំងពីរ​ដូ​ស សូម​ទៅ​ទទួលយក​បណ្ណ​ចាក់​វ៉ាក់សាំង នៅ​សាលាសង្កាត់​សំបូរ នៃ​ក្រុង​សៀមរាប ។​

​លោក ឈ្លឿ​ន ឡា ចៅសង្កាត់​សំបួរ នៃ​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ម្សិលមិញ​នេះ យើង​បាន​ចែក​បណ្ណ​ជូន​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់​២​ដូ​ស បាន​ចំនួន ១១៦​នាក់ (​ស្រី​៦២​នាក់​)​។ របៀប​មក​ទទួលយក​បណ្ណ គឺ​ប្រជាពលរដ្ឋ ត្រូវយក​កន្ទុយ​បណ្ណ​ដែល​ក្រុមគ្រូពេទ្យ​ប្រគល់​ឲ្យ បន្ទាប់ពី​ចាក់​ទាំងពីរ​ដូ​សរួច​នោះ មកជា​មួយ​។

​បើ​សរុប ប្រជាពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួច​ទាំងពីរ​ដូ​ស នៅក្នុង​សង្កាត់​សំបួរ មាន​ចំនួន​ជាង ៥​ពាន់​នាក់​, ប៉ុន្តែ បណ្ណ​ដែល​ចែកជូន​នាពេលនេះ មានតែ​ជាង ២​ពាន់​បណ្ណ​តែប៉ុណ្ណោះ​, ដូច្នេះ រដ្ឋបាល​សង្កាត់ សូម​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​រក​បណ្ណ​មិនឃើញ ឬ​បណ្ណ​មិនទាន់​ធ្លា​ក់មក ដោយ​រង់ចាំ​វគ្គ​ក្រោយ នៅពេល​បណ្ណ​ធ្លា​ក់មក អាជ្ញាធរ​សង្កាត់​នឹង​ជូនដំណឹង​ភ្លាម​៕ ពិសិដ្ឋ CEN​

spot_img
×