Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ វិបុល ៖ ​វិនិយោគិន​កូរ៉េ រួមចំណែក ក្នុង​ការអភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

spot_img

​​​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អះអាង​ថា វត្តមាន​របស់​វិនិយោគិន​កូរ៉េ គឺ​មាន​សារសំខាន់​ក្នុង​ការចូលរួមចំណែក ក្នុង​ការអភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​ទទួល​ជួប​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​អាជ្ញាធរ​ពន្ធដារ​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ លោក ហាន ស៊ុន​ហ៊ី អគ្គនាយក នៃ​អាជ្ញា ធរ​ពន្ធដារ​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​វត្តមាន​ចូលរួម របស់លោក​-​លោកស្រី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រធាន​-​អនុប្រធាននាយកដ្ឋាន​ថ្នាក់កណ្តាល ព្រមទាំង​មន្ត្រី​ពន្ធដារ​យ៉ាងច្រើន​កុះករ​។​

​ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលដៅ​ក្នុង​ការពង្រឹង​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា និង​អាជ្ញាធរ​ពន្ធដារ​ជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ ការផ្លាស់ប្តូរ​នូវ​ចំណេះដឹង បទពិសោធន៍​លើ​វិស័យ​ពន្ធដារ ព្រមទាំង បង្ក​ភាពងាយស្រួល​បន្ថែមទៀត ដល់​អ្នក​ជាប់ពន្ធ​កូរ៉េ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា កាលពី​ពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​កូរ៉េ (KOTRA) និង​សភា​ពាណិជ្ជ កម្ម​កូរ៉េ​ប្រចាំ​កម្ពុជា បានរៀបចំ “​វេទិកា​ស្តីពី​ពន្ធដារ​កម្ពុជា​-​កូរ៉េ​” ក្នុងន័យ​ផ្សព្វផ្សាយ​អប់រំ និង​ចែករំលែក​ព័ត៌មាន និង​វឌ្ឍនភាព​ថ្មីៗ ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​នេះ​ជា​យន្តការ នៃ​ភាព​ជា​ដៃគូរ​ពន្ធដារ​-​វិស័យ​ឯកជន​ដ៏​ប្រសើរ ហើយ​ត្រូវបាន​អាជ្ញាធរ​ពន្ធដារ​ជាតិ​កូរ៉េ អបអរសាទរ និង​ស្នើ​ឲ្យមាន​ការរៀបចំ​វេទិកាបែប​នេះ ជា​បន្តបន្ទាប់​ទៀត​។​

​ជាមួយគ្នានេះ លោក ហាន ស៊ុន​ហ៊ី បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេចបាន ក្រោម​ការដឹកនាំ​របស់​លោក​ប្រតិភូ​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្ត​នូវ​កំណែទម្រង់ ដ៏​មុត​ស្រួច និង​ស៊ីជម្រៅ លទ្ធផល​ នៃ បេសកកម្ម ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ក្នុង​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​នេះ តែងតែ​សម្រេចបាន​លើស ផែនការ​ច្បាប់​បានកំណត់​។ ជាពិសេស​សម្រាប់​ឆ្នាំ​២០១៧​នេះ សម្រេចបាន​នូវ​លទ្ធផល ជា​ប្រវត្តិសាស្ត្រ​ជូន​រាជរដ្ឋាភិបាល ដោយ​សម្រេចបាន ១១៣% ធៀប​នឹង​ផែនការ​ច្បាប់​កំណត់ តាមរយៈ​ការអនុវត្ត​យ៉ាង ហ្មត់ចត់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ ២០១៤-២០១៨ ក្នុង​ក្របខ័ណ្ឌ រួមមាន​៖ ទី​១៖ មិន​មាន​ការបង្កើន អត្រាពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី ទី​២ ៖ មានតែ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី ពន្ធដារ​មាន​ស្រាប់ ទី​៣៖ ពង្រឹង​ការគ្រប់គ្រង ប្រមូល​ចំណូល​ពន្ធ ឲ្យអស់​សក្តានុពល​ដែល​មានស្រា​ប់ និង ទី​៤៖ ធានាឲ្យបាន​នូវ​ភាពងាយស្រួល សមធម៌ និង​ភាពត្រឹមត្រូវ​ក្នុង​ការបង់ពន្ធ​។ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​អាជ្ញាធរ​ពន្ធដារ​ជាតិ​កូរ៉េ បាន​ចែករំលែក​នូវ​បទពិសោធន៍ ដែល​ពន្ធដារ​កូរ៉េ បាន​និង​កំពុង​អនុវត្ត​ដោយ​ជោគជ័យ ដែល​ក្នុងនោះ​មាន​ការធ្វើ​ទំនើបកម្ម ពន្ធដារ​ជាប្រចាំ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​កិច្ចសហប្រតិបត្តិកា​រ​រដ្ឋបាល​សារពើពន្ធ​។ បន្ថែម​ពីលើ​នេះ​ទៀត ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា ក្នុង​ការជំរុញឲ្យ​ដំណើរការ នៃ​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង នៃ​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា (DTA) កម្ពុជា​-​កូរ៉េ បញ្ចប់​ឲ្យបាន​ឆាប់​។​

​លោក គង់ វិបុល បាន​ស្នើ​ធ្វើ​ទស្សនកិច្ច​សិក្សា ទៅកាន់​អាជ្ញាធរ​ពន្ធដារ​ជាតិ​កូរ៉េ ក្នុង​ពេល​អនាគត​ដ៏​ខ្លី ដើម្បី​សិក្សា ដកស្រង់​បទ ពិសោធន៍ និង​រៀនសូត្រ​បន្ថែម​ទៀត​លើ ការផ្លាស់ប្តូរ​ព័ត៌មាន (Exchange of Information) ហា​នី​ភ័យ នៃ​ការគ្រប់គ្រង​សាច់ប្រាក់ (Cash Register) ព្រមទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់ (Payment Gateway), ការ​បង្វិល​សង និង​ការផ្ទៀងផ្ទាត់​អាករ លើ​តម្លៃ​បន្ថែម (VAT Refund and Cross-Checking)​។​

​លោក ហាន ស៊ុន​ហ៊ី បាន​ឆ្លើយតប​ជា​វិជ្ជមាន​ភ្លាមៗ និង​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ពន្ធដារ​កម្ពុជា ទៅកាន់​អាជ្ញាធរ​ពន្ធដារ​ជាតិ​កូរ៉េ នៅ​សាធារណរដ្ឋ​កូរ៉េ នា​ពេលវេលា​ណាមួយ សមស្រប​ដ៏​ខ្លី​ខាងមុខ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×