Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀននៅរាជធានីភ្នំពេញ ចាប់ផ្ដើមបើកដំណើរការឡើងវិញហេី​យ សិស្សបេី​អត់​មាន ប័ណ្ណ​ចាក់វ៉ា​ក់សាំង​ មិន​អនុញ្ញាតឱ្យ​ចូលរៀន​

spot_img

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី ១៥ ​ខែកញ្ញា​ ឆ្នាំ ២០២១​នេះ ឯកឧ​ត្ត​ម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅធ្វើ​ពិធី​បើក​សាលារៀន​ឡើងវិញ ចំនួន៣​ ជា​បន្តបន្ទាប់ ដែលជា​និមិត្តរូប​បេី​ក​ឱ្យ​ដំណេី​រការ​សាលារៀន​ទាំងអស់​ក្នុងរាជធានី​ភ្នំពេញ គឺ​អ​ញ្ជេី​ញ​ទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ វិទ្យាល័យ​ចតុមុខ និងអញ្ជើញទៅវិទ្យាល័យ​ ICS ក្នុងខណ្ឌដូនពេញ ។

គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃ​ពុធ​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០២១ នេះ​តទៅ និង​ក្រោយ​ពេលដែល​គ្រឹះស្ថានសិក្សា​នីមួយៗ​បាន​ត្រៀម​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​មាន​ចំនួន​សរុប ២២៧ ទីតាំង (​គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និង​គ្រឹះស្ថាន​ឯកជន​ចំនួន ១៥៩ ទីតាំង​) មាន​លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​បម្រើ​ការងារ​ចំនួន ១០.៤៤៣ នាក់ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូលរៀន​វិញ​ចំនួន ១៣៩.៥៧៨ នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×