Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគោរព​បូជា មហាឫសី​វាល្មិ​កិ សម័យ​បាយ័ន​

spot_img

​សិលាចារឹក​ប្រាសាទ​ជ្រុង​នៃ​កំពែង​នៃ​ទីក្រុង​អង្គរធំ K.288 ជា​តឹកតាង​មួយ​យ៉ាង​សំខាន់ បង្ហាញ​ឲ្យ​យើង​ដឹង​ថា នា​សម័យ​វប្បធម៌​បាយ័ន ក្នុង​រាជ្ជ​កាលរ​បស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មហាឫសី​វាល្មិ​កិ ព្រាហ្មណ៍​ដែល​នៅ​ប្រទេស​ឥណ្ឌា​តែងរឿង​រាម​យ​ណៈ​ឥណ្ឌា (​រាមកេរ្តិ៍​ខ្មែរ​) ត្រូវបាន​គោរព​បូជា ដោយ​ជនជាតិខ្មែរ ហើយ​ឈ្មោះ​របស់​ព្រាហ្មណ៍​ដ៏​មាន​ប្រជាប្រិយភាព​សំខាន់​នេះ ក៏​ត្រូវ​បាន​បញ្ជាក់​តាម​អក្សរសាស្ត្រ ឬក៏​រឿងព្រេង​និទាន ដែល​មាន​ប្រភព​និទាន​មួយចំនួន​ដែល​ចេញពី​ប្រទេស​ក្លិង្គ បាន​ផ្សព្វផ្សាយ​ចូល​មក​ទឹកដី​នគរ​ភ្នំ ឬ​ហ្វូ​-​ណន តាំងពី​ដើម​ស​.​វ​ទី​១​ម្ល៉េះ​។ ដូច្នេះហើយ ទើបបាន​ជា​ខ្មែរ​បាន​ពេញនិយម​រឿងនេះ​ជា​បន្តបន្ទាប់​រហូតដល់​សម័យ​វប្បធម៌​បាយ័ន​។ ដោយសារ​តែ​ការពេញនិយម​នេះហើយ ទើប​វគ្គ​មួយ​ក្នុង​រឿង ពាល​កណ្ឌ ត្រូវបាន​ឆ្លាក់​ឡើង​នៅលើ​ផ្ទាំង​ផ្តែរ​មួយ​នៅលើ​ប្រាសាទបន្ទាយឆ្មារ​។​

​រូបភាព ១-៣ : ចម្លាក់​វាល្មិ​គិ និពន្ធ​រឿង​រាម​កេរ្តិ៍ នៅ​ប្រាសាទបន្ទាយឆ្មារ (​ម​.​ត ២០០៤) និង ចម្លាក់​ចាម ស​.​វ​ទី​៧ (​ឯកសារ បារាំង​)

​នៅ​ចំ​កណ្តាល​នៃ​ក្បាច់​ផ្តែរ យើង​ឃើញ​មាន​វត្តមាន​របស់​ព្រះព្រហ្ម​ទ្រង់​ភ្នែន ដោយ​នៅ​ខាងស្តាំ​មាន​ព្រាហ្មណ៍​ពីរ​នាក់ ខាងឆ្វេង​មាន​បុរស​កាន់​ធ្នូ បាញ់​សត្វ​ក្រសា​មួយគូរ​។ ចម្លាក់​នេះ​ចង់បង្ហាញ​ថា គឺ​ព្រះព្រហ្ម​ផ្ទាល់​បាន​យាង​ចុះ​មក​ប្រាប់​ឲ្យ​វា​ល្មិ​កិ តែងរឿង​រាមកេរ្តិ៍​ជា​ពាក្យ​ការព្យ​។

​សូមជម្រាបថា រីឯ​នៅ​ប្រទេស​ចម្ប៉ា​វិញ គេ​ក៏​ឃើញ​មាន​ការគោរព​បូជា​មហា​ឫសី​វាល្មិ​កិ ផងដែរ នេះ​បើ​យើង​លើ​ការស្រាវជ្រាវ​របស់​លោក ម៉ូ​ស (​មើល P. Mus, 1928, Inscription de Valmiki, Prakas Adharma, BEFEO, XXVIII)​។ ម្យ៉ាងទៀត តាម​ការស្រាវជ្រាវ​របស់​យើង​ខាងប​ដិមា​សាស្ត្រ យើង​ក៏​បាន​ដឹង​ទៀតថា ព្រះ​ឥសី​ឫសី​វាល្មិ​កិ ដែលជា​អ្នក​បាន​តែងរឿង​រាមកេរ្តិ៍​នេះ​ឡើង ក៏​ត្រូវ​បាន​តំណាង​ដោយ​ចម្លាក់​ថ្ម នា​ស​.​វ​ទី​៧ ផងដែរ​។​

​យ៉ាងណាមិញ ជ្រុង​ខាង​ឥសាន​នៃ​ផ្ទាំង​សិលាចារឹក​មួយ​ទៀត គឺ​សិលាចារឹក​ថ្នាល់​បារាយណ៍ ដែល​មាន​លេខ​ជំនឿ​ន K.291 នា​ស​.​វ​ទី​៩ បានឲ្យដឹងថា ព្រះបាទ​យ​សោ​វរ្ម័នទី​១ ដែល​កម្លាំង និង​កិត្យានុភាព​របស់​ព្រះអង្គ ត្រូវបាន​ប្រៀបផ្ទឹម​ទៅ​នឹង​ព្រះរាម ហើយ​ទ្រង់​ក៏​ចេះ​ចងចាំ​រឿង​រាមកេរ្តិ៍​របស់​វាល្មិកិ​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ​៕ (​ម​.​ត្រា​ណេ​)

spot_img
×