Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​តួ​ក​គី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យដល់ ៥០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០២០

spot_img

ភ្នំពេញ​៖ ដើម្បី​បាន​ជា​ប្រយោជន៍ ដល់​សេដ្ឋកិច្ច និង​ប្រជាជន​នៃ​ប្រទេស កម្ពុជា​និង​តួ​ក​គី តាមរយៈ​ឯកអគ្គរដ្ឋទូត​ដ្ឋ​តួ​ក​គី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​ឯកភាពគ្នា ដោយ​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យដល់ ៥០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០២០ ។​

​លោក​បណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Ayda Unlu ក្នុង​ខណៈ​ដែល​លោកស្រី​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួ​ក​គី​ថ្មី ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែ មេសា ឆ្នាំ ២០១៨ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ជំនួប​នេះ ផ្តោត​ជា​សំខាន់​ទៅលើ ការខិតខំ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ី​ជំរៅ​ថែមទៀត រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរ​សារ​ទរ​ចំពោះ លោកស្រី Ayda Unlu ដែល​ត្រូវបាន​តែងតាំង ជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ថ្មី​ប្រចាំ​នៅ​កម្ពុជា ហើយ​បាន​គូសបញ្ជាក់ថា តាមរយៈ​វត្តមាន និង​បេសកកម្ម​ការទូត របស់​លោកស្រី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​តួ​ក​គី នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត នៅលើ​គ្រប់​វិស័យ​។ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​ភាគី​មិត្ត អំពី​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី នៃ​ប្រទេស​កម្ពុជា នៅក្នុង​ឆាក​អន្តរជាតិ ពិសេស កម្ពុជា ជា​ប្រទេស​ឯ​កទ​គ្គករ​កំណើន​ទាំង​៨​នៅក្នុង​ពិភពលោក ដែល​មាន​កំណើន​រឹងមាំ ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ និង​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី នៅ​អាស៊ី ដែល​ភាពរឹងមាំ​នេះ នឹង​រុញ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅកាន់​គោលដៅ ជា​ប្រទេស​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ទទួលស្គាល់​ពី​ការរីកចម្រើន និង​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់រប​ស់​កម្ពុជា​នា បរិការណ៍​បច្ចុប្បន្ន ហើយ​លោក​ស្រី នឹង​ខិតខំ​បន្ត​ជំរុញ ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត រវាង​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុងន័យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ី​ជំរៅ និង​ទូលំទូលាយ ថែម​ទៀត​។ លោកស្រី បានបញ្ជាក់​ថា តួ​ក​គី​មានបំណង និង​កំពុង​សិក្សា អំពី​លទ្ធភាព​ក្នុងការ ឲ្យមាន​ជើងយន្តហោះ ហោះហើរ​ត្រង់​ពី​ប្រទេស​តួ​ក​គី​មក​កម្ពុជា​។ លោកស្រី នឹង​បន្ត​ការពិភាក្សា ជាមួយ​ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ​បន្ថែមទៀត អំពី​លទ្ធភាព​នេះ​។ ជាមួយគ្នានេះ តួ​ក​គី​មានបំណង​អញ្ជើញ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ធុរជន​កម្ពុជា ទៅ​ទស្សនកិច្ច​ស្វែងយល់​អំពី​ដំណើរការ​ធុរកិច្ច​តួ​ក​គី ដើម្បី​រឹតចំណង​មិត្តភាព លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការផ្តួចផ្តើម​ទាំងនេះ ហើយ​ដូច​ដែល​បាន​ឯកភាពគ្នា បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ខិតខំ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យដល់ ៥០០ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០២០ ដើម្បី​បាន​ជា​ប្រយោជន៍ ដល់​សេដ្ឋកិច្ច និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×