Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់ការ​វិធានការ​ក្តៅ លើ​ក្រុម​អ្នករត់​តាក់ស៊ី ដែល​រត់​ចាប់​ម៉ូយ​យ៉ាង​អាណាធិបតេយ្យ តាម​ដងផ្លូវ​ជាតិ​លេខ​១

spot_img

​ភ្នំពេញ : លោក​អភិបាលខណ្ឌ​ច្បារអំពៅ បានដាក់​បញ្ជារ​ដល់​ម​ន្ត្រី​ក្រោម​ឱវាទ ពិសេស​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ធ្វើយ៉ាងណា​ត្រូវមាន​វិធានការ​តឹងរឹង​បំផុត លើ​ក្រុម​អ្នករត់​តាក់ស៊ី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដែល​កំពុង​បង្ក​ភាព​អាណាធិបតេយ្យ រត់​ចាប់​ម៉ូយ​ប្រសាច​ពាសពេញ​ដងផ្លូវ​ជាតិ​លេខ​១ ខណ្ឌ​ច្បារអំពៅ ពិសេស​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ត្រើយ​ខាងកើត ។​

​ការ​ថ្លែង​របស់លោក​ចេង ម៉ុ​ន្នី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​អភិបាលរងខណ្ឌ អធិការនគរបាល​ខ​ណ្ឌ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ មេ​ប៉ុស្តិ៍ និង​ចៅសង្កាត់​ទាំង​៨ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ ។​

​ក្នុងនោះ​លោក​ចេង មុនី​រ៉ា បានដាក់​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អធិការនគរបាល​ខណ្ឌ ធ្វើយ៉ាងណា​ត្រូវដាក់​កម្លាំង​របស់ខ្លួន​ប្រចាំការ​នៅ​តំបន់​គល់ស្ពាន​ព្រះមុន្នីវង្ស ពិសេស​តំបន់​ពាក់ព័ន្ធ អោយបាន​ជាប្រចាំ​ជា​កំហិត ប្រសិនបើ​កើតមាន​បាតុភាព​រត់​ចាំ​ម៉ូយ​យ៉ាង​អាណាធិបតេយ្យ​បន្តទៀត នគរបាល​ត្រូវ​ឃាត់ខ្លួន​បុគ្គល​នោះ​ជាបន្ទាន់ យកមក​អធិការដ្ឋាន ដោយ​អោយ​គាត់​សម្រាក​នៅ​ទីនោះ​១​ថ្ងៃ​ពេញ​ចាប់ពី​ពេល​ឃាត់​ខ្លួ​ម​រហូតដល់​យប់ សឹម​អនុ​ញ្ញា​ត្តិ​អោយ​គាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ ។ ក្នុងករណី​ដែល ជន​រូបនោះ​មានការ​ប្រើប្រាស់​ហិង្សា​មកលើ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​តួនាទី នគរបាល​ត្រូវ​ឃាត់ខ្លួន​ជន​រូបនោះ ហើយ​រាយការណ៍​មកកាន់​ថ្នាក់លើ ដើម្បី​សុំ​គោលការណ៍​បន្ត ថា​តើ​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​លើ​បុគ្គល​រូបនោះ ឬ​យ៉ាងណា ?

​លោក​អភិបាលខណ្ឌ បន្ថែម​អោយដឹងថា កាលពីពេល​កន្លងមក កម្លាំង​អាជ្ញាធរ​ខណ្ឌ តែង​បានដាក់​កម្លាំង​សណ្តាប់ធ្នាប់ សម្រាប់​ហាមឃាត់​ក្រុម​អ្នករត់​តាក់ស៊ី​កុំអោយ​មានការ​ចត ពិសេស​ការរត់​ចាប់​ម៉ូយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ រហូត​ឈានដល់​ការឃាត់​រថយន្ត​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ថែមទៀត​ផង ប៉ុន្តែ​បាតុភាព​ទាំងនោះ​នៅតែ​បន្ត​កើតមាន ព្រោះតែ​អាជ្ញា​ធរមាន​វិធានការ​មានការ​យោគយល់​ច្រើន​ជាមួយ​ប្អូន​ជា​អ្នករត់​តាក់ស៊ី តែ​ពេលនេះ​គឺ​មិន​បណ្តែតបណ្តោយ​ទៀតឡើយ ព្រោះតែ​បងប្អូន​ជា​អ្នករត់​តាក់ស៊ី​មិនមាន​ការយោគយល់​មក​លើ អាជ្ញាធរ​សា​ធា​រណះ​វិញ​សោះ ។​

​ក្នុងនាម​ជា​អ្នកដឹកនាំ​ខណ្ឌ ក៏ដូចជា ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ លោក​អភិបាល ពិតជា​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​បងប្អូន​ពលរដ្ឋ​ដែលមាន​គំនិត​ចេះ​រកស៊ី​ដោយ​ខ្លួនឯង ពិសេស​របរ​ដែល​សុច្ចរិត​ទៀងត្រង់ មិន​បៀតបៀន​ដល់​អ្នកដទៃ ប៉ុន្តែ​ទន្ទឹមនឹងនោះ សុំអោយ​របរ​រកស៊ីរ​បស់បង​ប្អូន ជា​របរ​ដែល​មិន​ប៉ះពាល់​ពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធារ​ណះ ពិសេស​ការធ្វើ​អ្វីមួយ​ដែល​មិន​ប៉ះពាល់ ភាព​អាណា​ធិ​តេ​យ្យ​ដល់​សង្គមជាតិ​ទាំងមូល ៕ ដោយ​៖​ជាលី​

spot_img
×