Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ “​ឆេះ​ដុំ​” ពេល​ឃើញ​ហ្វូង​មនុស្ស​ចំណាកស្រុក​ប្រមាណ ១.២០០​នាក់ ធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់​ព្រំដែន​អាមេរិក​ (Video inside)

spot_img

​នៅ​ថ្ងៃ​ទី ២ ខែ​មេសា ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា សភាជាតិ​ត្រូវ​ប្រើប្រាស់​ទាំង​វិធាន​ហិង្សា​ដូច​ជា​នុយក្លេអ៊ែរ​ប្រសិនបើ​ចាំបាច់ ដើម្បី​អនុម័ត​ភ្លាមៗ​នូវ​ច្បាប់​ព្រំដែន ដើម្បី​រារាំង​ចរន្ត​មនុស្ស និង​គ្រឿងញៀន ហូរ​ចូល​ប្រទេស​អាមេរិក ។ ច្បាប់​ទន់ខ្សោយ​របស់​ភាគី​ប្រជាធិបតេ​យ្យ កំពុង​រារាំង​កងកម្លាំង​ព្រំដែន​ប្រតិបត្តិការ ។ សភា​ទាំង​ពីរ​ត្រូវ​មាន​សកម្មភាព​ភ្លាម យើង​កំពុង​ត្រូវ​គេ​លួច​នៅលើ​ទឹកដី​នេះ​តែម្តង​” ។​

ហ្វូង​មនុស្ស​ចំណាកស្រុក​កំពុង​ដើរ​ឆ្លងកាត់​ទីក្រុង Tapachula , Mexico កាលពី​ថ្ងៃ ២៥ មីនា

​លើ​អ៊ិន​ធើ​ណេត រូបភាព​មនុស្ស​ជាង ១.២០០​នាក់ ដែល​មកពី​អាមេរិក​កណ្តាល កំពុង​ឆ្លងកាត់​មិច​ស៊ី​កូ ដែល​ពួកគេ​សង្ឃឹមថា នឹង​បាន​ឆ្លង​ចូល​ប្រទេស​អាមេរិក​ធ្វើឲ្យ​ម្ចាស់​សេត​វិ​មានផ្ទុះ​កំហឹង ។ នៅ​ថ្ងៃ​ទី ១ ខែ​មេសា លោក​ត្រាំ​បានដាក់​ល័ក្ខខ័ណ្ឌ​ឲ្យ​មិច​ស៊ីកូ​ត្រូវ​ទប់ស្កាត់​ហ្វូង​មនុស្សទាំ​ង​នេះ ឬក៏​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​ដែល​សន្ធិសញ្ញា​ពាណិជ្ជកម្ម​សេរី អាមេរិក​ខាងជើង (NAFTA) រវាង​ប្រទេស ៣ គឺ​អាមេរិក មិច​ស៊ី​កូ កាណាដា នឹង​ត្រូវ​លុបចោល ។​

​លោក​ត្រាំ​សរសេរ​បន្តទៀតថា ៖ មិច​ស៊ី​កំពុង​មិន​ខំប្រឹងប្រែង ឬ​អាច​និយាយថា មិន​ធ្វើ​អ្វី​ទាំងអស់ ប្រសិន​បើ​ពួកគេ​ពុំ​រារាំង​ចរន្ត​មនុស្ស​និង​គ្រឿងញៀនេះ​ទេ ខ្ញុំ​នឹង​បញ្ចប់​កិ​ច​ព្រមព្រៀង NAFTA ដែល​កំពុង​ជួយ​ឲ្យ​ពួក​គេរ​កបាន​ចំណូល​ក្រាស់ក្រែល ។ យើង​ត្រូវការ​ជញ្ជាំង​ព្រំដែន​។​

​លោក​ត្រាំ​ចុះ​ពិនិត្យ​មើល​គំរូ​ជញ្ជាំង​ព្រំដែន នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា កាលពី​ខែ​មីនា ៕ សូ​យ​ន​

spot_img
×