Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត​កូរ៉េខាងជើង ទៅកាន់​រុស្ស៊ី ដើម្បី​ត្រៀម​ជំនួប​រវាង​លោក​ពូ​ទីន និង​គីម ជុង​អ៊ុន ? (Video inside)

spot_img

ប្រភព​ច្បាស់​ការឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong Ho នឹង​មាន​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​រុស្ស៊ី​ចំ​ពេល​ដែល​មាន​លេច​ឮ​ពាក្យ​ចរចា​ម​អារាម​ថា ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កំពុង​ត្រៀម​ជួប​មុខ​គ្នា ។​

​ប្រមុខ​ការទូត​កូរ៉េខាងជើង Ri Yong Ho

​តាម NHK ប្រមុខ​ការទូត Ri Yong Ho កំពុង​មាន​វត្តមាន​នៅ​ក្រុង​ប៉េកាំង នា​ព្រឹក​ថ្ងៃទី ៣ ខែ​មេសា​នេះ គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​កម្មវិធី​របស់​លោក Ri Yong Ho នៅឡើយ​ទេ ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​ការទូ​តឲ្យដឹងថា លោក Ri Yong Ho ទៅកាន់ Baku, Azerbaijan ដើម្បី​ចូលរួម​ប្រជុំ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​នៅ​ចុង​សប្តាហ៍​នេះ ។​

​ប្រភព​ដដែល​ឲ្យដឹងថា ប្រមុខ​ការទូត Ri Yong Ho និង​ទៅ​កាន់​រុស្ស៊ី​ក្រោយ​ដំណើរ​ឆ្ពោះ​ទៅកាន់ Azerbaijan ។ នៅ​រុស្ស៊ី​តាម​ព័ត៌មាន​ឲ្យដឹងថា លោក Ri Yong Ho និង​មាន​ជំនួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov ។​

​ព័ត៌មាន​ខាងលើ​ត្រូវបាន​លេចឮ​តាំងពី​ពេលដែល​លោក​គីម ជុង​អ៊ុន បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ចិន កាលពី​ថ្ងៃ​ទី ២៨ ខែ​មីនា ម្លេះ​។​

​មេដឹកនាំ​កូរ៉េខាងជើង មាន​គំរោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា ខាងមុខ​។ ក្នុងពេល​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​ឧសភា ។ ក្រុម​អ្នកឃ្លាំមើល​សន្និដ្ឋានថា កូរ៉េខាងជើង​ហាក់​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ផ្សេង​ទៀត មុន​ពេល​ប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល ជាមួយ​កូរ៉េ​ខាងត្បូង និង​អាមេរិក ។​

​មកទល់​ពេល​នេះ​រុស្ស៊ី​នៅ​ពុំទាន់​ប្រកាស​ជា​ផ្លូវការ​ណាមួយ​អំពី​លទ្ធភាព​នៃ​ការប្រព្រឹត្ត​នៃ​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន និង​លោកពូ​ទីន ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី Yuri Ushakov ឲ្យដឹងថា មកទល់ពេលនេះ ក្នុង​របៀបវារៈ​ការងា​រ​របស់​លោក​ពូ​ទីន ពុំទាន់​មាន​និយាយ​ដល់​ពី​ជំនួប​កូរ៉េខាងជើង​ទេ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​ថា ប្រធានាធិបតី​ពូ​ទីន នឹង​មាន​ជំនួប​ជាមួយ​បេសកជន​មេដឹកនាំ​ចិន នៅ​ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី ៥ ខែ​មេសា ៕ សូ​យ​ន​

spot_img
×