Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ៣​នាក់​រងរបួស​ក្នុង​ហេតុ​ការណ៍បាញ់ប្រហារ​នៅ ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Youtube ចំណែក​ខ្មាន់កាំភ្លើង​ស្លាប់​

spot_img

ស្ត្រី​ម្នាក់​បាន​ធ្វើការ​បាញ់ប្រហា​រ បណ្តាលឲ្យ​មនុស្ស​ចំនួន ៣​នាក់​រងរបួស​នៅ​ទីស្នាក់ការ​កណ្តាល​របស់​​ក្រុមហ៊ុន​យូ​ធូប (Youtube) ស្ថិត​នៅក្នុង​រដ្ឋ California ភាគ​ខាងជើង ក្រោយមក​ខ្មាន់កាំភ្លើង​​ជា​ស្ត្រី​នោះ​បាន​សម្លាប់​ខ្លួនឯង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៤​ខែ​មេសា​​នេះ​។​

​បុរស​ម្នាក់​វ័យ ៣៦​ឆ្នាំ កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើ់យ​គាត់​ត្រូវបាន​គេ​ជឿជាក់ថា គឺជា​មិត្ត​ប្រុស​របស់​ស្ត្រី​ខ្មាន់កាំភ្លើង ចំនែក​ស្ត្រី ២​នាក់​ទៀត​ក៏​រងរបួស​ផងដែរ​។​

​ប៉ូលីស​មិនទាន់​អាច​កំណត់​អត្ថសញ្ញារ​បស់​ជនសង្ស័យ​បាន​នៅ​ឡើយ​ទេ ហើយ​មិន​ទាន់​អាច​បញ្ជាក់​​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការបាញ់​ប្រ​ហារ​នេះដែរ​។​

​មុនពេល​កើតហេតុ ជនសង្ស័យ​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ដៃ បាន​ដើរមក​ជិត​រានហាល​ខាងក្រៅ​​នៃ​ក្រុមហ៊ុន​យូ​ធូប និង​ក្បែរ​កន្លែង​ហូប​អាហារ​ពេល​ថ្ងៃ​ត្រង់ រួច​ហើយ​ជនសង្ស័យ​នោះ​ក៏​បាន​ធ្វើ​ការបាញ់ប្រហារ​យក​តែ​ម្តង​។​

​បើ​តាម​រូបភាព​ធ្វើការ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​ចេញពី​កន្លែង​ធ្វើ​ការ​របស់​ពួកគេ​ដោយ​លើកដៃ និង​ដើរ​ចេញ​ជា​ជួរ​ផងដែរ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ឈ្មោះ Chris Dale បាន​សរសើរ​ចំពោះ​ក្រុម​ប៉ូលីស​ដែល​បាន​ធ្វើ​កិច្ចការ​ឆ្លើយតប​យ៉ាង​លឿន​ទៅ​នឹង​ហេតុ​ការណ៍​នោះ​។​

​សូមបញ្ជាក់​ថា ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Youtube មាន​បុគ្គលិក​បម្រើការ​ទាំង​អស់​ប្រហែល ១.៧០០​នាក់​។ ក្រុមហ៊ុន​នេះគ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google​ ៕ សុភ័ក្ត្រ

spot_img
×