Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រៃផ្សៃ​ទៀតហើយ​! នារី​ធ្វើការ​នៅ​ធនាគារ ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​ចងដៃ​រំលោភ និង​យក​លី​អូ​ញ៉ុ​ក​មាត់​រហូត​ស្លាប់​

spot_img

​ស្ត្រី​ម្នាក់​ឈ្មោះ Dera Dewanti អាយុ ៣៥ ឆ្នាំ ត្រូវបាន​ជន​មិន​ស្គាល់មុខ​រំលោភ និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ ហើយ​យក​សាកសព​របស់​នាង ទៅ​បោះចោល​នៅឯ​វាលស្រែ​ក្បែរ​ភូមិ​មួយ ស្ថិត​ក្នង Selatan Waduk Cengklik, Desa Ngargorejo, Jawa Tengah ប្រទេស​ឥណ្ឌូនេស៊ី ។​

​សាកសព​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​រកឃើញ​ស្ថិតក្នុង​ស្ថានភាព​គ្មាន​សម្លៀកបំពាក់​ទេ​, ដៃ​របស់​នាង​ត្រូវបាន​ចង និង​មាត់​ត្រូវបាន​ញុ​ក​នឹង​ខោ​ទ្រនាប់​របស់​នាង​ទៀតផង ។ ហើយ​.​ក​របស់​នាង​ក៏​ត្រូវបាន​ចង​ជាមួយ​ខ្សែ​កាបូ​កដៃ​របស់​នាង​ផងដែរ ។​

​ហេតុនេះ នាង​ត្រូវបាន​គេ​សន្ម​ត់​ថា បាន​ស្លាប់​ដោយសារ​ពិបាក​ដកដង្ហើម​តែម្តង ។​

​នារី​រងគ្រោះ​ត្រូវបាន​ដឹងថា ធ្វើការ​នៅ​ធនាគារ​មួយកន្លែង​ឈ្មោះថា «Bank Perkreditan Rakyat» នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។

​អ្នកជិតខាង​បាន​និយាយថា នារី​រង​គ្រោះជា​មនុស្ស​ល្អ​ម្នាក់​នៅក្នុង​ស្រុកភូមិ ហើយ​មាន​សន្តាន​ចិត្តល្អ ចំពោះ​អ្នកដទៃ ។

​ពួកគេ​ក៏បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ផងដែរ ដែល​មិនគួរណា​ឃាតករ ដាច់ចិត្ត​លើកដៃ​ប្រល័យ​ជីវិត​មនុស្ស​ដ៏​ល្អ​ម្នាក់​ដូចជា​រូបនាង យ៉ាង​សាហាវព្រៃផ្សៃ​បែបនេះ​ឡើយ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៨ ៕ ចន្ទី​

   

spot_img
×