Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស អាលីស ត្រូវសួន ចន្ថា ពោលពាក្យថា សំឡេងទោរទៅលោក ស្រី ហួយ មាស

spot_img

ភ្នំពេញ ៖ អ្នកនាង សួន ចន្ថា តារាចម្រៀងជើងចាស់ ពោរពេញដោយបទពិសោធន៍ច្រៀង បានសម្តែងការយល់ឃើញថា អ្នកនាង មាស អាលីស តារាចម្រៀងរលកក្រោយ មានទឹកដមសំឡេងពីរោះ ដែលស្តាប់ទៅ ចូលលំនាំលោកស្រី ហួយ មាស។ នេះជាធនធានសិល្បៈ មួយកម្ររកខណៈ តារាជើងក្រោយខ្លះ ទោរទន់បទបែបសម័យទំនើប។

មាស អាលីស ជាតារាចម្រៀង និយមច្រៀងបទ បែបមរតកដើម រួមមានបទ ៖ អ្នកស្រីហួយ មាស ពៅ វណ្ណារី ម៉ៅ សារ៉េត រស់ សេរីសុទ្ធាជាដើម។ អាលីស បានឡើងឆាកសម្តែង តាមតន្ត្រីនានាលើកញ្ចក់ទូរទស្សន៍ ។ នៅពេលដែលសម្តែង ទាំងមហាជន និងមិត្តសិល្បករ ចាត់ទុកថា ជាតារាចម្រៀងហួយ មាសទី២ រហូតខាងកម្មវិធី​ «រាត្រីពណ៌ស្វាយ» ផ្តល់នាមថា តារាតំណាង លោកស្រី ហួយ មាស ព្រោះសំឡេងដូច។ សូម្បីតែអ្នកនាង សួន ចន្ថា ក៏មានការភ្ញាក់ផ្អើលហើយ សរសើរពីទឹកដមសំឡេង របស់ មាស អាលីស តារាចម្រៀង លក្ខណៈស្រគត់ស្រគំ។

មាស អាលីស លើកឡើងថា អរគុណដល់បងស្រី សួន ចន្ថា ដែលតែងតែឲ្យដំបូន្មានល្អៗ ក្នុងការលើកដាក់របៀបច្រៀង។ពិសេសរៀមច្បង មិត្តសិល្បៈជាច្រើន បានជួយណែនាំនិងលើកទឹកចិត្ត។ ងារជាតារាតំណាង លោកស្រី ហួយ មាស នេះ នាងហក់ដូចជា ការរំភើបហើយត្រូវតែ ព្យាយាមឲ្យបានល្អទៀត។ មាស អាលីស បានបង្កើតក្រុមអភិរក្ស បទជំនាន់ដើម ដែលមានឈ្មោះថា «Happy Band» និងកំពុងស្រាវជ្រាវបទសម័យមុន ទុកឲ្យយុវវ័យសម័យនេះ បានដឹងស្គាល់៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×