Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ប្រារព្ធ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៨

spot_img

​ស្វាយរៀង ៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​មេសា​ឆ្នាំ​២១០៨​នេះ​បាន​រៀបចំ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្ត​ស្វាយរៀង លោក​វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អស់លោក​លោកស្រី​ជា​មន្ត្រី​ដែល​មាន​ការពាក់ព័ន្ធ​នៅតាម​បណ្តា​ស្រុក​ក្រុង​ជាច្រើនរូប​ទៀត​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា ៖ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ទទួល​ជោគ​ជ័យ​​កាន់តែ​ធំធេង​ថែម​ទៀត​នោះ គឺ​ទាមទារ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវមាន​កិច្ច​សហការ​អោយបាន​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​និង​វិស័យ​ឯកជន​ផងដែរ​។​

​លោក តូច ប៉ូ​លី​វ៉ា បានបញ្ជាក់​ថា ៖ វិស័យ​សុខាភិបាល​ទាំង​សាធារណៈ​និង​ឯកជន​ត្រូវ​ដើរតួ​ជា​ដៃគូ អភិវឌ្ឍន៍​និង​ប្រាស្រ័យ​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ទៅវិញទៅមក ព្រមទាំង​ខិតខំ​លុបបំបាត់​ភាពអនាធិបតេយ្យ​លើ​វិស័យ​នេះ ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​សុខ​ភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

​ទន្ទឹម​និង​នេះ​មន្ទីរ​សុខាភិបាល​ត្រូវខិតខំ​ពង្រឹងគុណភាព​ធនធាន​មនុស្ស ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​នៅ​ថ្នាក់​មណ្ឌល​សុខភាព​ដែល​ជាក​ម្រឹត​មួយ​នៅ​ជិត​នឹង​ប្រជាជន​ជាងគេ​។​

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​លើកឡើង​បន្តទៀតថា ៖ ត្រូវ​រៀបចំ​បែងចែក​និង​គ្រប់គ្រង​ធនធានមនុស្ស​អោយបាន​ល្អ​ប្រសើរ​ធានា​ថា​ធនធាន​មនុស្ស​គ្រប់​កំរិត​បច្ចេកទេស សម្រាប់​បំរើ​វិស័យ​សុខាភិបាល​ក្រ​កប​ដោយ​ប្រសិទ្ធភាព​នៅ​គ្រប់​បណ្តាញ​សុខាភិបាល​ទាំង​ទីក្រុង​និង​ជនបទ​។​

​ហើយ​ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ជា​កាតព្វកិច្ច​របស់​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់​ជា​ការចាំបាច់ តែ​បើ​មន្ត្រី​សុខាភិបាល​ទាំងអស់​មិន​គោរព​មនសិការ​វិជ្ជាជីវៈ​សុខាភិបាល​អោយបាន​ម៉ឺងម៉ាត់​ទេ​នោះ វា​នឹង​ធ្វើអោយ​ប្រជាជន​បាត់​ជំនឿ​មក​ប្រព័ន្ធ​​សុខាភិបាល​របស់​យើង ហើយ​ក៏​ធ្វើឲ្យ​ធ្លាក់ចុះ​បទពិសោធន៍ នៃ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ដែល​យើង​ទទួលបាន​ក្នុង​ការ​អនុវត្ត​ផែនការ​ឆ្នាំ​២០១៧​កន្លងមក​។ លោក​តូច​ប៉ូ លី​វ៉ា មាន​ទំនុកចិត្ត​ថា វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​របស់​យើង​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​និង​វឌ្ឍនភាព ថ្មីៗ​ជាច្រើន​ថែមទៀត​នៅក្នុង​ការអនុវត្ត​ផែនការ​ប្របត្តិ​ប្រចាំឆ្នាំ​២០១៨​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​បើ​តាម​របាយការណ៍​បញ្ជាក់ដែលអាន​ដោយ​លោក​វេជ្ជបណ្ឌិត​កែ​រដ្ឋា​បាន​អោយដឹងថា ៖ សមិទ្ធផល​និង​វឌ្ឍន​ន៍​ភាព​វិស័យ​សុខា​ភិបាល​ឆ្នាំ​២០១៧​ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រដ្ឋាភិបាល​មាន​ដូចតទៅ​៖ ខេត្ត​ស្វាយរៀង​មាន​៨​ស្រុក ក្រុង​ស្មើរ​នឹង​៨០​ឃុំ​-​សង្កាត់ ៦៩០​ភូមិ ប្រជាពលរដ្ឋ​សរុប​៦២៣៨៣៤​នាក់ (​ស្ត្រី​៣២១,៧៦២​នាក់​) មាន​ស្រុក​ប្រតិបត្តិ​ចំនួន​៤ មន្ទីរពេទ្យ​ខេត្ត​១, មន្ទី​ពេទ្យ​បង្អែក​៤ មាន​គ្រែ​សរុប​៣៩១ និង​មាន​មណ្ឌល​សុខភាព​៤៣ ប៉ុស្តិ៍​សុខភាព​១​។ ក្នុង​ឆ្នាំ​២០១៧​នេះ មន្ត្រី​សុខាភិបាល​បាន​ទទួល​ក្របខ័ណ្ឌ​ប្រចាំឆ្នាំ​៣៤​នាក់ និង​ក្របខ័ណ្ឌ​ពិសេស​៨៩​នាក់​។ មន្ត្រី​សុខាភិបាល​កំពុង​បម្រើ​ការងារ​សរុប​៦៩០​នាក់ (​ស្ត្រី​៣៣៨​នាក់​) ៕ វ៉ៃកូ​

spot_img
×