Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោលទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រឿង Aukus

spot_img

រដ្ឋធានីប៉េកាំង ៖ ក្រោយពេល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានបង្កើតកិច្ចព្រមព្រៀងថ្មី លើវិស័យការពារជាតិ ហៅ Aukus នោះភ្លាម រដ្ឋាភិបាលទីក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយថ្កោលទោសថា នេះជាកិច្ចព្រមព្រៀង គ្មានការទទួលខុសត្រូវ និង មានគំនិតចង្អៀតចង្អល់បំផុត។

សារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា ចិនបានរិះគន់ដល់កិច្ចព្រមព្រៀងសន្ដិសុខជាប្រវត្ដិសាស្រ្ដ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី ដោយពណ៌នាថា នេះជាការមិនទទួលខុសត្រូវដ៏ជ្រុលហួសហេតុ និង មានគំនិចង្អៀតចង្អល់បំផុត។

កិច្ចព្រមព្រៀងសន្ដិសុខ (Aukus) នេះ នឹងមើលឃើញថា សហរដ្ឋអាមេរិក និង អង់គ្លេស អាចផ្ដល់នូវបច្ចេវិទ្យារបស់ពួកគេ សម្រាប់ស្ថាបនានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាច្រើនគ្រឿង ដល់ប្រទេសអូស្រ្ដាលី ជាលើកដំបូង។ Aukus នេះ ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើតមានឡើង នៅក្នុងសមុទ្រចិនខាងត្បូង និង នៅក្នុងតំបន់។ ការប្រជែងកាន់កាប់សមុទ្រចិនខាងត្បូង រវាងមហាយក្សចិន និងមហាអំណាចលោកខាងលិច រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងសម្ពន្ធមិត្តដទៃទៀត បាន និង កំពុងតែធ្វើឲ្យតំបន់នេះ ក្លាយជាចំណុចក្ដៅ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយនៅតែបន្ដតានតឹង កាន់តែខ្លាំងឡើងបន្ថែមទៀត។

លោក Zhao Lijian អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានថ្លែងថា សម្ព័ន្ធភាពនេះ បានប្រថុយប្រថាន ចំពោះការបំផ្លិចបំផ្លាញដល់សន្តិភាព …នៅក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ហើយបង្កើនការប្រកួតប្រជែងគ្រឿងសព្វាវុធ កាន់តែខ្លាំងឡើងបន្ថែមទៀត។ ជាមួយគ្នានេះ លោក Zhao Lijian ក៏បានរិះគន់ ចំពោះអ្វីគាត់ហៅថា «សង្រ្គាមត្រជាក់ គឺជាគំនិតហួសសម័យហើយ…» ហើយគាត់បានព្រមានថា ប្រទេសទាំងបីនេះ កំពុងតែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ»៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×