Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម សម្លាប់​មនុស្ស នៅ​ក្រុង​ប៉ោយ​ប៉ែត ចាប់​ជនសង្ស័យ​ម្នាក់​

spot_img

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ជា​ឃាតករ​សម្លាប់​មនុស្ស​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រួច​រត់គេច​ខ្លួន​ក្នុង​ទឹក​ដី​ក្នុង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ត្រូវ​បាន​កងកម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាត់ដំបង​ស្រាវជ្រាវ​ចាប់ខ្លួនបាន និង​ប្រគល់​ជូន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​គ្រួសារ​ឈ្មោះ កាន់ នី​កា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​របាយការណ៍​លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ថា ៖ អនុវត្ត​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៌ត្រី​ជេ​ត វណ្ណី​ស្នងការរង​ទទួលបន្ទុ​ក​ផែន​យុត្តិធម៌​បាន​ដឹកនាំ​ភារកិច្ច​ចុះ សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល កាលពី​ថ្ងៃ​អង្គារ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨:៤០​នាទី​នៅ​ចំណុច ក្រុមទី​២៩ ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​បឿន សំ​ប៊ុស ហៅ​ប៉ាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្នុង​ករណី​ឃាតកម្ម​លើ​គ្រួសារ​ឈ្មោះ កាន់ នី​កា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​ទៀប​ភ្លឺ ចំណុច​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​ជន សង្ស័យ​រូប​នេះ​រួច លោក​ឧត្តមសេនីយ៏ត្រី ជេ​ត វណ្ណ​នី លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ធ្វើ​ការប្រគល់​ជនសង្ស័យ​ជូន​លោក​វរសេនីយ៍ឯក ធិន សិន​ដេត អធិការ​ក្រុង​ប៉ោយប៉ែ​ត្រ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ដែល​ជា​ម្ចាស់​សំណុំរឿង​នៃ​ទីតាំង​កើតហេតុ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×