Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​អារ​ដើមឈើ រលំ​បាក់​សង្កត់​លើ​ខ្លួនឯង​ស្លាប់​

spot_img

ខេត្ត​ពោធិ៍សាត់ ​៖ បុរស​ម្នាក់ បាន​អារ​ដើម​ដើមឈើ​១​ដើម នៅ​ក្នុង​ចំការ​របស់​ខ្លួន ហើយ​ដួល​រលំ​បាក់​សង្កត់​លើ​ស្លាប់ កាលពី​ថ្ងៃ​អង្គារ​ទី៣ ខែ​មេសា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១៤​និង​៣៥​នាទី​រសៀល នៅ​ចំណុច​ចំណោត​ផ្ដាច់​ព្រលឹង ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង​។​

លោក​វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាល​ស្រុក​វាល​វែង​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យោ វិឆៃ អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ចំណុច​កន្លែងកើតហេតុ​ខាងលើ ដែល​មាន​ស្រុកកំណើត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។ ករណី​ស្លាប់​នេះ គឺ​ដោយសារ​ជនរងគ្រោះ​អារ​ដើម​ដើមឈើ​១​ដើម នៅ​ក្នុង​ចំការ​របស់​ខ្លួន ដោយ​មាន​ការធ្វេសប្រហែស ទើប​បណ្តាល​ឲ្យ​ដើមឈើ រលំ​បាក់​សង្កត់​លើ​ស្លាប់​តែ​ម្តង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×