Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សម រង្ស៊ី ប្រាប់​កុំ​ឲ្យ​សមាជិក​សង្គ្រោះ​ជាតិ​ជឿ​លើ​សេចក្តីសម្រេច​របស់​កឹម សុខា​

spot_img

ភ្នំពេញៈ លោក​សម រង្ស៊ី អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បានប្រកាស​ប្រាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថា អ្វី​ដែលជា​សេចក្តីសម្រេច​របស់លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​សេចក្តីសម្រេច​ពិតប្រាកដ​ទេ​។ ដោយ​លោក​សម រង្ស៊ី អះអាងថា លោក​កឹម សុខា កំពុងតែ​ស្ថិតនៅក្រោម​ការគំរាមកំហែង​។ ការប្រកាស​របស់លោក​សម រង្ស៊ី គឺ​បាន​ធ្វើឡើង​តាមរយៈ​វីដេអូ​ឃ្លី​ប​ពី​ក្រៅប្រទេស កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​។​

​ការប្រកាស​បែបនេះ របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ហាក់ដូចជា​មិន​ទុកចិត្ត​ចំពោះ​លោក​កឹម សុខា ដែល​កំពុងតែ​ជាប់​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។ ហើយ​វា​ស្រប​ពេលដែល​ចរន្ត​នៃ​ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំពុងតែ​កើតមាន​យ៉ាង​ផុសផុល​។​
​នៅក្នុង​វីដេអូ​ឃ្លី​ប លោក សម រង្ស៊ី ថ្លែងថា “​ឥឡូវនេះ លោក កឹម សុខា គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង​។ សេចក្តីសម្រេច សេចក្តីប្រកាស អ្វី​របស់លោក កឹម សុខា យើង​ជឿជាក់ថា មិនមែនជា​សេចក្តីសម្រេច​របស់គាត់​ពិតប្រាកដ​ទេ​។ គាត់​មាន​សេរីភាព​ពេញលេញ គាត់​ច្បាស់​ជា​មិន​ធ្វើតាម​អ្វីដែល​គេ​កំពុងតែ​បង្ខំ​ឲ្យ​គាត់​ធ្វើ​ទេ​។ ហើយ​មាន​អ្នកខ្លះ​យកឈ្មោះ​លោក កឹម សុខា យកទៅ​ប្រើប្រាស់​ដើម្បី​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ យើង​មិន​ព្រម​ដាច់ខាត អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ដាច់ខាត គឺ​សេចក្តីសម្រេច​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មានតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទេ​”​។​

​ចំណែក​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា “​លោក​សម រង្ស៊ី មិនមែនជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​សិទ្ធិ​អ្វី​ទេ និង​មិន​មានមក​បង្គាប់បញ្ជា​ដែរ ពីព្រោះ​គាត់​បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​”​។​

​បើតាម​ប្រភព​ស្និទ​លោក​សម រង្ស៊ី បាន​បង្ហើប​ថា លោក​សម រង្ស៊ី បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​ដែល​កំពុងតែ​នៅ​កម្ពុជា ត្រូវ​ពង្រឹងកម្លាំង​ទប់ទល់​ជាមួយ​កម្លាំង​របស់លោក​កឹម សុខា កុំ​ឲ្យ​ធ្វើ​អ្វី​ស្រេច​ចិត្ត ជាពិសេស​ក្នុងការ​សម្រេច​កិច្ចការ​សំខាន់ៗ នៅក្នុង​បក្ស​។ ហើយ​លោក​សម រង្ស៊ី មិន​ទុកចិត្ត​ខាង​ក្រុម​លោក​កឹម សុខា នោះទេ​។​

ទាក់ទង​ការប្រកាស​លោក​សម រង្ស៊ី ខាងលើនេះ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នោះទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​៕ ដោយៈ មុនីរាជ​

spot_img
×