Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំជួលចិត្ត​មែន​! បាត់​កូនស្រី​អស់ ២៤​ឆ្នាំ ទើប​តែ​រក​ឃើញ​វិញ​ ( 3 Video inside)

spot_img

​ប្តី​ប្រពន្ធចិន ២​នាក់​បាន​រកឃើញ និង​ជួបជុំ​ជាមួយនឹង​កូនស្រី​របស់​ពួក​គេ​វិញ បន្ទាប់​ពី​ក្មេងស្រី​នោះ​​បាត់​ខ្លួន​អស់​រយៈពេល ២៤​ឆ្នាំ​។​

​លោក Wang Mingqing និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Liu Dengying បាន​ស្វែងរក​កូនស្រី​របស់​​ពួក​គេ​ឈ្មោះ Qifeng អស់​រយៈពេល ២៤​ឆ្នាំ ចាប់​តាំងពី​នាង​បាត់​ខ្លួន​តាំងពី​អាយុ ៣​ឆ្នាំ​។​

​ក្មេង​តូច​អាយុ ៣​ឆ្នាំ Qifeng បាន​បាត់​ខ្លួន​ពី​តូប​លក់​ផ្លែ​ឈើ​របស់​ឪពុក​ម្តាយ​នាង​ក្នុង​ឆ្នាំ ១៩៩៤ ​ប៉ុន្តែ​អ្នក​ទាំង​ពីរ មិន​ដែល​បោះបង់​ការស្វែងរក​កូនស្រី​ខ្លួន​នោះទេ​។​

​ក្នុង​ឆ្នាំ ២០១៥ លោក Wang Mingqing សម្រេចចិត្ត​ធ្វើ​ជា​អ្នកបើកបរ​តាក់ស៊ី ដោយ​ក្តី​រំពឹងថា ថ្ងៃមួយ កូនស្រី​របស់​គាត់​នឹង​ជិះឡានតាក់ស៊ី​របស់គាត់ ហើយ​ក្តីសង្ឃឹម​របស់​គាត់​បាន​កើតឡើង​​កាលពី​ឆ្នាំមុន នៅពេល​ដែល​ស្ត្រី​មាន​វ័យ ២៧​ឆ្នាំ​ម្នាក់​បាន​ឃើញ​ផ្ទាំង​គំនូរព្រាង​នៅលើ​បណ្តាញ​សង្គម​​ដែល​ផ្ទាំងគំនូរ​ក្មេងស្រី​តូច​នោះ​មើល​ទៅ​ដូចជា​រូប​នាង​។​

​ស្ត្រី​វ័យ ២៧ ឈ្មោះ Kang Ying មាន​អា​រម្ម​ណ៏​ក្តុកក្តួល​ដោយសារ​រូបភាព​នោះ​មើល​ទៅ​ដូច​នាង​ខ្លាំង​​មែនទែន ហើយ​នាង​ក៏​សម្រេចចិត្ត​ទាក់ទង​ជាមួយនឹង​គ្រួសារ​ដែល​កំពុង​ស្វែងរក​កូនស្រី​នោះ ដោយ​​ធ្វើការ​ពិនិត្យ DNA ហើយ​ការ​ពិនិត្យ​បញ្ជាក់ថា ស្ត្រី​ឈ្មោះ Kang Ying គឺជា​ក្មេងស្រី​តូច​ឈ្មោះ Qifeng ដែល​បាន​បាត់​ខ្លួន​នោះ​។​

​គ្រួសារ​ចិញ្ជឹម​បាន​ប្រាប់​នាងថា នឹង​ត្រូវបាន​ពួក​គេ​ឃើញ​នៅ​លើ​ផ្លូវ​ស្ថិត​ក្នុង​ទីក្រុង Chengu (​ខេត្ត​ស៊ី​ឈ័ន​)​។ នាង​ត្រូវ​បាន​ចិញ្ជឹម​បីបាច់​ដោយ​គ្រួសារ​ចិញ្ជឹម​ដែល​ស្ថិតនៅ​ចំងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​នាង​បាត់​ខ្លួន​។​

​បន្ទាប់​ពី​ជួបជុំ​ជាមួយនឹង​កូនស្រី​ខ្លូន​វិញ លោក Wang Mingqing បាន​និយាយថា “​ចាប់ពី​ពេល​​ឥឡូវនេះ​ទៅ ប៉ា​គឺ​នៅ​ទី​នេះ​ហើយ កូន​មិន​ចាំបាច់​បារម្ភ​អ្វី​ទាំងអស់​។ ប៉ា​នឹង​ជួយ​កូន​”​៕ សុភ័ក្ត្រ



spot_img
×