Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់រថយន្ដ នៅក្នុងប្រទេវៀតណាម ធ្លាក់ចុះយ៉ាងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំនេះ

spot_img

រដ្ឋធានីហាណូយ ៖ ថ្វីបើក្រុមហ៊ុនផលិតរថយន្ដជាច្រើន បានទម្លាក់តម្លៃយ៉ាងខ្លាំង ដើម្បីជួយជំរុញតាមតម្រូវការយ៉ាងណាក្ដី ក៏ទីផ្សាររថយន្ត នៅក្នុងប្រទេសវៀតណាម នៅតែបន្ដធ្លាក់ចុះ យ៉ាងខ្លាំង ហើយការលក់ប្រចាំខែ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កាលពីខែសីហា ឆ្នាំ២០២១ លក់រថយន្តបានតិចជាង ៩ ០០០ គ្រឿង។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា សមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានបញ្ជាក់ថា នៅក្នុងខែសីហា ការលក់រថយន្ដ សរុប ៨ ៨៨៤គ្រឿង។ ចំនួននេះ បានធ្លាក់ចុះ រហូតដល់៤៥ភាគរយ បើធៀបនឹងខែកក្កដា។ នេះជាចំនួនលក់រថយន្ដធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេលខែទី៥ជាប់ៗគ្នា នៃទីផ្សាររថយន្ត បានកត់ត្រា អំពីការលក់ធ្លាក់ចុះ និងជាខែដែលមានការលក់ទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រ ទីផ្សាររថយន្តវៀតណាម ចាប់តាំងពីឆ្នាំ២០១៥មក។

រលកទី៤ជំងឺកូវីដ-១៩នេះ បានធ្វើឲ្យការលក់រថយន្ដប្រចាំខែ នៅវៀតណាម បានធ្លាក់ចុះ ចាប់តាំងពីខែមេសា ដោយធ្លាក់ចុះ៣,៧ភាគរយ បើធៀបនឹងខែមីនា។ រីឯខែឧសភា ការលក់រថយន្ដបានបន្ដធ្លាក់ចុះ ១៥ភាគរយបន្ថែមទៀត បើធៀបនឹងខែមេសា។ ចំណែកការលក់រថយន្ដ នៅក្នុងខែមិថុនា បានធ្លាក់ចុះ៨ភាគរយ បើធៀបនឹងខែឧសភា។ អ្វីដែលរឹតតែធ្លាក់ចុះខ្លាំងបន្ថែមទៀតនោះ គឺខែកក្កដា ការលក់រថយន្ដ បានថយចុះរហូតដល់៣២ភាគរយ បើធៀបនឹងខែមិថុនា។

សមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានបន្ដថា ចាប់តាំងពីការផ្ទុះឡើង រលកទី៤ នៃជំងឺកូវីដ-១៩មក បណ្ដាក្រុមហ៊ុនជាច្រើនជាំសមាជិក VAMA ជូនកាលត្រូវពន្យារពេលការផលិត។ ក្រុមហ៊ុនខ្លះ អាចបន្ដប្រតិបត្ដិការផលិត និងខ្លះទៀត នឹងនៅតែរក្សាសកម្មភាពផលិត ប្រឈមនឹងស្តុកយានយន្តដ៏ច្រើន ខណៈឈ្មួញលក់រថយន្តជាច្រើនបានបិទហាងរបស់ពួកគេ។

សមាគមក្រុមហ៊ុនផលិតរថយន្ដវៀតណាម (VAMA) បានបន្ថែម ថា ភ្នាក់ងាលក់រថយន្ដជាង២០០ នៃសមាជិក VAMA នៅតែបន្ដបិទ ហើយហាងបម្រើសេវារថយន្ដ ជាង២០០ផ្សេងទៀត មិនអាចប្រតិបត្ដិការបាន។ រីឯសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយ ត្រូវបានអាក់ខាន ហើយក្រុមហ៊ុនជាច្រើនទៀត បានរាយការណ៍ថា ការលក់ធ្លាក់ចុះ រហូតលដល់ជាង៦០%។ នៅក្នុងរយៈពេល៨ខែកន្លងមកនេះ ក្រុមហ៊ុនផលិតរថយន្ដនានា ស្ថិតក្រោម VAMA បានលក់រថយន្ដចេញ សរុប ១៧៤ ៤០០គ្រឿង។ តួលេខនេះ ស្មើនឹងការលក់រថយន្ដ នៅក្នុងឆ្នាំ២០២០ ប៉ុន្ដែវាធ្លាក់ចុះ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលការផ្ទុះឡើង នៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×