Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីង អុីង ប្រកាសចង់មានស្នេហាម្តងទៀត ក្រោយរបួសបេះដូង

spot_img

ភ្នំពេញ ៖ តារាសម្តែងមុខដចកូនកាត់ អុីង អុីង បានប្រកាសចង់មានស្នេហាម្តងទៀត បន្ទាប់ពីនាងបានពើបប្រទះស្នេហាមិនសុំបំណង ដែលធ្វើឲ្យនាងរងារឯកាមកទល់នាពេលនេះ។

កន្លងមកគ្មានអ្នកនាងមិនដឹងទេថា អុីង អុីង បានបង្កើតចំណងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងតារាចម្រៀងវ័យក្មេងមួយរូប។
ស្នេហាយ៉ាងស្អិតរមួតស្ទើរចាក់ទឹកមិនលេចរវាង អុីង អុីង និងតារាប្រុសរូបនោះ ត្រូវបានបញ្ចេញឲ្យដឹងជាបន្តបន្ទាប់តាមបណ្តាញសង្គម។
តែទោះជាយ៉ាងណា ទំនាក់ទំនងស្នេហ៍របស់ អុីង អុីង និងតារាចម្រៀងរូបនោះមិនបានដល់គោលដៅដែលចង់បាននោះឡើយ ពោលអ្នកទាំងពីរក៏បានបាក់បែកគ្នាទៅវិញស្ទើរមិននឹកស្មានដល់។

ចាប់តាំងពីបែកបាក់គ្នាមក អ្នកទាំងពីរបានចែកផ្លូវដើរម្ខាងម្នាក់មើលមុខគ្នាមិនចំ ខណៈពេលអ្នកទាំងពីរបានដណ្តើមគ្នាយកត្រូវរៀងខ្លួន ជុំវិញការបាក់បែកនាពេលនេះ។

យ៉ាងណាចាប់តាំងពីការបាក់បែកនោះមក អុីង អុីង ហាក់នៅមិនទាន់លេចឮថា មានចំណងស្នេហាច្បាស់លាស់ ជាមួយបុរសថ្មីណាម្នាក់នៅឡើយទេ ខណៈពេលអតីតគូស្នេហ៍កំពុងផ្តើមស្នេហាថ្មីជាបណ្តើរហើយនោះ។

ការបែកបាក់ស្នេហាជាលើកដំបូងនេះ ហាក់មិនបានធ្វើឲ្យ អុីង អុីង ខូចចិត្តខ្លាំងរហូតបិទបេះដូង មិនទទួលយកស្នេហាថ្មីនោះឡើយ ពោលនាងនៅតែបើកបេះដូង រង់ចាំទទួលស្នេហាថ្មីដែលអាចស្អំបេះដូងនាង កុំឲ្យរងារឯកានាពេលនេះ។

ជាការកត់សម្គាល់ជាថ្មីម្តងទៀត អុីង អុីង បានប្រកាសក្តែងៗពីការចង់មានស្នេហាម្តងទៀត ដែលនោះជាសញ្ញានៃការបើកបេះដូងជាថ្មីពីតារារូបនេះ។
តារាសម្តែងក្នុងបទ ពីរនាក់បានហើយ អុីង អុីង បានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ចង់មានស្នេហា៍ម្តងទៀត ចង់មានស្នេហា៍sweet sweet ដូចគេ ពេលណាបានជួបមនុស្សពិត។

តាមរយៈការបង្ហោះសារខាងលើនេះ មានន័យថា អុីង អុីង មិនបានទុកបេះដូងរបស់ខ្លួនឲ្យនៅទំនេរយូរនោះឡើយ ពោលប្រសិនបើមានបុរសណាម្នាក់ត្រូវចិត្តនោះនាង នឹងអាចពិចារណាទទួលយក។
យ៉ាងណា គេរំពឹងថា អុីង អុីង នឹងបានជួបបុរសល្អដែលត្រូវចិត្តនាងនាពេលឆាប់ៗនេះ ព្រោះបើយោងលើរូបសម្រស់របស់នាង គឺមិនខ្វះបុរសមកតាមសុំស្រឡាញ់នោះឡើយ ៕ រក្សាសិទ្ធិដោយ៖សំណាង SV

spot_img
×