Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាល្បីៗរបស់វៀតណាម ប្រឈមមុខនឹងរឿងអាស្រូវ ជុំវិញការកឹបកេងលុយមនុស្សធម៌

spot_img

រដ្ឋធានីហាណូយ ៖ តារាល្បីៗរបស់វៀតណាមជាច្រើនរូប បានរងព្យុះភ្លៀង ពីពាក្យចចាមអារ៉ាម ជុំវិញការរៃអង្គាសលុយពីសប្បុរសជន សម្រាប់ជួយដល់ជនរងគ្រោះ ពីគ្រោះទឹកជំនន់ និងខ្យល់ព្យុះសង្ឃរា ហើយប្រមូលលុយបានរាប់លានដុល្លារសហរដ្ឋអាមេរិក យកមកប្រើប្រាស់ មិនមានតម្លាភាព និង ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន។

សារព័ត៌មាន VN Express បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តារាល្បីៗរបស់វៀតណាម ជាច្រើនរូប ដែលរងនូវពាក្យចចាអារ៉ាមពាក់ព័ន្ធនឹងការរៃអង្គាសលុយពីសប្បុរសជន សម្រាប់ជួយដល់ជនរងគ្រោះ កាលពីឆ្នាំ២០២០ នោះ រួមមាន អ្នកនាង ធុយ តៀន (Thuy Tien) តារាចម្រៀងស្រី និងប្ដីរបស់នាង ,លោក កុង វិញ (Cong Vinh) អតីតតារាបាល់ទាត់, តារាចម្រៀងស្រី អ្នកនាង My Tam, លោក ត្រាន ថាញ់ (Tran Thanh) ជាតារាកំប្លែង, លោក Dam Vinh Hung តារាចម្រៀង…ជាដើម។

តារាចម្រៀងស្រី អ្នកនាង ធុយ តៀន (Thuy Tien) កាលពីថ្ងៃទី៩ ខែកញ្ញា បានថ្លែងថា នៅខែនេះ នាងមានគម្រោង ទទួលបានរបាយការណ៍របស់ធនាគារ អំពីប្រាក់ ដែលនាងបានអំពាវនាវ សុំការបរិច្ចាគពីសាធារណជន កាលពីឆ្នាំមុន។ អ្នកនាង Thuy Tien កាលពីឆ្នាំ២០២០ បានរៃអង្គាសប្រាក់ បាន ចំនួន១៧៧ ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹង៧,៧លានដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជនទូទៅ។ នេះជាចំនួនលុយដ៏ច្រើនបំផុត ដែលតារាចម្រៀងវៀតណាម រៃអង្គាសបាន ពីសប្បុរសជន នៅក្នុងអំឡុងពេលវៀតណាម ប្រឈមមុខនឹងគ្រោះទឹកជំនន់ និង ខ្យល់ព្យុះសង្ឃរា នាពេលនោះ។

អ្នកនាង Thuy Tien បានទៅទស្សនា ដោយផ្ទាល់ នៅតាមខេត្តជាច្រើន នៅតំបន់ភាគកណ្ដាល នៃប្រទេសវៀតណាម ដើម្បីប្រគល់ប្រាក់ និង ផ្ដល់ជំនួយដល់ពលរដ្ឋរងគ្រោះ ពីទឹកជំនន់ និងខ្យល់ព្យុះសង្ឃរា។ ប៉ុន្តែចាប់តាំងពីពេលនោះមក តារាចម្រៀងស្រីរូបនេះ បានប្រឈមនឹងសំណួរជាច្រើន ទាក់ទងនឹងរបៀប ដែលនាងប្រើប្រាស់លុយជំនួយសប្បុរសជន នៅក្នុងគណនីធនាគាររបស់នាង។

អ្នកនាង Thuy Tien និង ស្វាមីរបស់នាង គឺលោក កុង វិញ (Cong Vinh) អតីតតារាបាល់ទាត់បានផ្សាយផ្ទាល់ តាមបណ្ដាញសង្គមវីដេអូ Live-Streamed បានអះអាងថា ពួកគេមិនបានទាញ យកផលប្រយោជន៍ផ្ទាល់ខ្លួន អំពីជំនួយមនុស្សធម៌ទាំងនេះឡើយ។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងរឿងអាស្រូវ ពីការកឹបកេងលុយកាក់របស់សប្បុរសធម៌នេះ មិនមែនមានតែតារាចម្រៀងស្រី Thuy Tien និង អតីតតារាបាល់ទាត់ លោក Cong Vinh នោះឡើយ ប៉ុន្ដែក៏នៅមានតារាល្បីៗរបស់វៀតណាមជាច្រើនទៀត ត្រូវប្រឈមមុខនឹងករណីបែបនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាម អំពីការប្រើប្រាស់ថវិការៃអង្គាសពីពួកគេ សម្រាប់សប្បុរសធម៌។ ថ្វីបើមនុស្សជាច្រើន បានអំពាវនាវ សុំឱ្យមានតម្លាភាពជាងមុនក៏ដោយ ក៏តារាល្បីៗមួយចំនួន បានសុខចិត្តបញ្ចេញព័ត៌មានហិរញ្ញវត្ថុ ដែលបានមក ពីការរៃអង្គាសនេះឲ្យមានតម្លាភាពផងដែរ។

លោក ត្រាន ថាញ់ (Tran Thanh) ជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប បានឆ្លើយតបទៅនឹងការអំពាវនាវជាសាធារណៈ ដោយបានបង្ហោះពីរបាយការណ៍ធនាគារ ជាង១ ០០០ទំព័រ សម្រាប់ប្រាក់ចំនួន៩,៦ពាន់លានដុង(លុយវៀតណាម) ឬស្មើនឹង ៤២១ ៦០៨ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីបរិច្ចាគរបស់សប្បុរសជនទូទៅ សម្រាប់ជួយដល់ជនរងគ្រោះ ពីគ្រោះទឹកជំនន់ នៅតំបន់ភាគកណ្តាល ប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ កាលពីមុន មានមនុស្សជាច្រើន បានទាមទារឲ្យតារាកំប្លែងដ៏ល្បាញរូបនេះ ផ្សព្វផ្សាយឯកសារ ពាក់ព័ន្ធនឹងជំនួយទាំងនេះ ជាសាធារណៈ។ ប៉ុន្តែគិតត្រឹមរសៀសល ថ្ងៃទី៧ ខែកញ្ញា តារាកំប្លែងរូបនេះ នៅមិនទាន់បានប្រកាស តាមអ្វីដែលសប្បុរសជនបានទាមទារនោះ។

លោក ត្រាន ថាញ់ (Tran Thanh) តារាកំប្លែងដ៏ល្បីល្បាញរបស់វៀតណាមរូបនេះ បានអះអាងនៅលើឃ្លីបវីដេអូ តាមបណ្ដាញសង្គមហ្វេសប៊ុក ថា «មុនពេលបញ្ចេញឯកសារនេះ ខ្ញុំបានពិគ្រោះយោបល់ជាមួយគណនេយ្យករ និងមេធាវី ដោយអះអាងថា គាត់មិនបានធ្វើអ្វីខុសនោះទេ។ ប្រសិនបើខ្ញុំខុស រឿងដំបូង ខ្ញុំត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ ប៉ុន្ដែប្រសិនបើពួកគេនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ជីវិត និងវាយប្រហារមកលើគ្រួសាររបស់ខ្ញុំ ខ្ញុំនឹងសុំឱ្យច្បាប់ដោះស្រាយ អំពីករណីប្រឌិតរឿងទាំងនេះឡើង»។

ក្រៅពីតារាល្បីៗ លោក Tran Thanh និង អ្នកនាង Thuy Tien ក៏នៅមានតារាចម្រៀង លោក Dam Vinh Hung ក៏មានពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងលុយសប្បុរសជន ចំនួន១,៨ពាន់លានដុង ឬស្មើនឹង ៧៩ ០៥១ដុល្លារផងដែរ។ ប៉ុន្ដែតារាចម្រៀងរូបនេះ កបានអះអាងថា លោកនឹងប្ដឹងអ្នកបង្កើតរឿងចចាមអារ៉ាមនេះឡើង៕រក្សាសិទ្ធិដោយ៖ សារាយSN

spot_img
×