Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ដឹង​ច្បា​ស់​ហើ​យ ម្ចាស់បទ «ជំនោរ​ដើ​មខែ» ជា​របស់​អ្នកណា​ឲ្យ​ពិតប្រា​កដ…. (វីដេអូ)

spot_img

ប្រិយមិត្តបានដឹងហើយ ជុំវិញរឿងរ៉ាវផ្ទុះឡើងកាលពីពេលថ្មីៗនេះ រវាងកំពូលតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា និងតារាចម្រៀងស្រ.កក្រោយ បាន មុន្នីល័ក្ខ ដោយអ្នកនាង ពេជ្ជតា បានចោទប្រកាន់ មុន្នីល័ក្ខ យកបទចម្រៀងអ្នករបស់ខ្លួនជាច្រើនបទ មកច្រៀង Cover ឡើងវិញ ដោយគ្មានការអនុញ្ញាត និងសូម្បីដាក់ឈ្មោះម្ចាស់ដើម ក្នុងនោះមានដូចជាបទ «ជំនោរដើមខែ» ជាដើម។

ក្នុងនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «ជម្រាបសួរបងប្អូនទស្សនិកជន​ និងហ្វ៊ែនជាទីស្រលាញ់​ ប្អូនស្រី​ មុន្នីល័ក្ខបានផ្ញេីសារមកខ្ញុំ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ ។ ហេីយនាងក៏បានសូមទោសខ្ញុំ។ ពេលនេះខ្ញុំ​មិនទាន់ទទួលពាក្យសូមទោសពីនាងទេ​ ព្រោះកំហុសលេីកមុនដែលនាងសន្យាថាកែសម្រួលនាងនៅមិនទាន់បានធ្វេីផង​​ ដូច្នេះ​ ខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប​ Video បទចម្រៀងទាំងអស់ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀងមិនដាក់ឈ្មោះចេញពីយូធូប​សិន​ បេីមិនដូច្នោះទេ​ មានតែផ្លូវច្បាប់មួយមុខគត់»។

តែយ៉ាងណាមិញ បើយោងតាមផេកហ្វេសប៊ុកឈ្មោះ ក្រុមព្រះសុរិយា បានធ្វើការបកស្រាយលម្អិតពីប្រភពដើមនៃបទ «ជំនោរដើមខែ» នេះឲ្យដឹងថា៖ «បទ ជំនោរដើមខែ ជាចម្រៀងបែបជនបទស្រុកស្រែដ៏មានប្រជាប្រិយមួយសម្រាប់ប្រជាជនខ្មែរ។ មានអ្នកចម្រៀងល្បីៗមិនតិចជាង១០នាក់នោះទេ បានយកបទនេះមកបកស្រាយ និងចេញផ្សាយជាផ្លូវការដាក់ក្នុងកាសែត ស៊ីឌី ខារ៉ាអូខេ និងបង្ហោះក្នុងបណ្តេញសង្គមយូធូបជាបន្តបន្ទាប់ តាំងពីទសវត្ស៨០ រហូតដល់សព្វថ្ងៃ»។

តាមរយៈការបកស្រាយបញ្ជាក់ពីផេកខាងលើ នោះបទ «ជំនោរដើមខែ» គឺជាសំនៀងដើមរបស់តារាចម្រៀងស្រីជំនាន់ដើម អែម សុខា មិនមែនជាសំនៀងដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា នោះទេ។

គួរបញ្ជាក់ថា អ្នកនាង អែម សុខា កើតនៅឆ្នាំ១៩៥៧ នាស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ អ្នកស្រីបានក្លាយជាអ្នកចម្រៀងមួយរូប នៅក្នុងវង់តន្រ្តីវិទ្យុជាតិ ក្រោមការបង្ហាត់បង្រៀនពីឪពុកចិញ្ចឹមរបស់អ្នកស្រីគឺលោកសាស្រ្តាចារ្យ ម៉ម ប៉ុណ្ណារ៉ាយ។ លោកស្រី អែម សុខា ​គឺជាភរិយារបស់លោក ម៉ម​ វីរដ្ឋា ដែលក៏ជា​អ្នកចម្រៀង និងតន្រ្តីករដ៏ល្បីល្បាញមួយរូបផងដែរ។ អ្នកស្រីបានទទួលមរណភាពនៅក្នុងអំឡុងខែឧសភា ឆ្នាំ១៩៩៤ ដោយជំងឺបេះដូងរីក៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×