Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ប៉ូលីស​ចរាចរណ៍ និង​ស្ត្រី​ម្នាក់ រងរបួស​​ពុំ​នឹកស្មាន​រស់ ក្នុងករណី​ឡានក្រុង​បើក​លឿន​ដូច​ខ្វាក់ភ្នែក បុក​មនុស្ស​ទាំង​កម្រោល (​មាន​វីដេអូ​)

spot_img

​ក្រៅពី​ល្បី​ខាង​រំលោភ ឥណ្ឌា​ក៏​ជា​ប្រទេសមួយ ត្រូវបាន​គេ​មើលឃើញថា ការធ្វើ​ចរាចរណ៍​មាន​លក្ខណៈ​ស្មុគស្មាញ និង​គ្មាន​សណ្តាប់​ធ្លាប់ ។ ពិតមែន​ហើយ នៅ​ផ្នែក​មួយចំនួន​នៅក្នុង​ប្រទេស​នេះ នោះ​រាល់​ការធ្វើដំណើរ​របស់​ប្រជាជន​ឥណ្ឌា បានធ្វើ​ឲ្យ​គេ​ស្រៀវ​សាច់​ជំនួស ខណៈ​ពួកគេ​ធ្វើដំណើរ ជាពិសេស​ឆ្លងកាត់​នៅត្រង់ចំណុច​ផ្លូវ​ប្រសព្វ​តែម្តង ព្រោះតែ​ការបើកបរ​គ្មាន​របៀប និង​បើកបរ​លឿនៗ​ពុំ​ចេះ​គោរព​គ្នា និង​តែង​បង្ក​គ្រោះថ្នាក់​យ៉ាង​សាហាវៗ ។​

​ជាក់ស្តែង ដូច​ករណីនេះ​ជាដើម បានធ្វើ​ឲ្យ​ប៉ូលីស​ចរាចរណ៍​ម្នាក់ និង​មនុស្ស​១​កង់​ឌុប​ បាន​ជួប​គ្រោះថ្នាក់ ដែល​គេ​ពុំ​នឹកស្មានថា​នឹងនៅ​រស់រានមានជីវិត​ឡើយ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្តក្រុង​១​គ្រឿង ដែល​បើក​បោះពួយយ៉ាងលឿនដូច​ខ្វាក់ភ្នែក ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​ប៉ូលីស​ម្នាក់ បានចេញ​សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ឆ្លងផ្លូវ ដោយ​លើក​សញ្ញា​ឲ្យ​រថយន្ត​បើក​ស្រប​ទិស​បន្ថយល្បឿន ។ ខណៈ​រថយន្ត​ដឹកទំនិញ​នោះបាន​បើក​ឆ្លង​ជិត​ផុត​ផ្លូវ​ទៅ ហើយ​កង់​ឌុប​១​ក៏បាន​មក​កៀក ស្រាប់តែ​ឡានក្រុង​១​គ្រឿង បើក​ដូច​ខ្វាក់ភ្នែក​បោះពួយ​យ៉ាង​លឿន និង​បុក​កង់​ឌុប​នោះ​ទាំង​កម្រោល ឲ្យ​ផ្ទប់​នឹង​រថយន្ត​ដឹកទំនិញ​ឡើង​វេ​គូទ បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទង្គិច​នឹង​ប៉ូលីស​ចរាចរ​ម្នាក់​នោះ​ខ្ទាត​បោកផ្ទប់នឹង​ថ្នល់​តែម្តង ។​

​ក្រោយពេល​ហេតុការណ៍​កើតឡើង ប៉ូលីស​ចរាចរ​នោះ ក៏បាន​ក្រោក​ឡើង​ភ្លាមៗ ជាមួយ​របួស​ជើង​យ៉ាងដំណំ ខណៈ​ស្ត្រី​ម្នាក់​ជិះ​កង់​ឌុប ក៏ត្រូវ​បានគេជួយគ្រា​លើកឡើង​ទាំង​របួស​ធ្ងន់​ធ្ង​រ​ផងដែរ ៕ ចន្ទី

spot_img
×