Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីជើងខ្លាំង បើកឡាន​ទាំង​ខុស​ហើយ ថែមទាំង​បង្ក​ហិ.ង្សា​លើ​គេ​ទៀត ពេល​ដឹង​ប្រវត្តិញាក់សាច់…

spot_img

យោងតាមឆាយណាស្មាក់ បានចុះផ្សាយឲ្យដឹងថា ស្រ្តីជើងខ្លាំងម្នាក់ឈ្មោះ Li បានផ្ទុះកំហឹងនៅលើដងផ្លូវ ជាមួយអ្នកបើកបរប្រុសម្នាក់ឈ្មោះ Yang ក្រោយស្រី្តរូបនេះបានបត់រថយន្តទាំងមានកំហុស នៅពីមុខគំនូសថ្មើរជើង។ តែទោះយ៉ាងណា នាង Li បានផ្ទុះកំហឹងដោះស្បែកជើង និងស្ទុះទះ Yang មួយកំផ្លៀងយ៉ាងចាស់ដៃ។ ហើយវីដេអូហេតុការណ៍នេះផងដែរ ដែលត្រូវបានបង្ហោះទៅកាន់បណ្តាញសង្គម ឃើញទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងក្លាយជាប្រធានបទក្តៅគកុក នៅលើ Weibo។

ក្រោយជម្លោះបានកើតឡើង ទាំងនាង Li និង Yang ត្រូវបាននាំយកទៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់។ យោងតាមអាជ្ញាធរ នាង Li គឺជាប្រពន្ធរបស់មេប៉ូលីសម្នាក់នៅតំបន់ ចុងគីង យូបី ដោយស្រ្តីរូបនេះតែងបង្កបញ្ហាជាមួយអ្នកដទៃជាញឹកញាប់ និងសូម្បីតែប្តីរបស់នាងផ្ទាល់ក៏ខ្លាចញញើតនាងដែរ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ប៉ូលីសថា មុនហេតុការណ៍កើតបានឡើង គឺ Yang បានកំពុងបើកបរក្នុងទិសដៅត្រង់តាមបណ្តោយផ្លូវ Longsheng ដូចគេឯង ប៉ុន្តែ នៅពេលនោះ នាង Li បានបើកឡានបត់ឆ្វេងទាំងខុស នៅពីមុខគំនូសថ្មើរជើង។ តាមរយៈវីដេអូដែលបានបង្ហោះនៅលើអុីនធើរណែត បានបង្ហាញឲ្យឃើញអ្នកបើកបរទាំងពីរ បានចុះពីរថយន្តដូចគ្នា ហើយចាប់ផ្តើមឈ្លោះប្រកែកគ្នាតែម្តង។ ប៉ុន្តែ ខណៈកម្តៅនៃការឈ្លោះគ្នាកាន់តែខ្លាំង ស្រាប់គេបានឃើញនាង Li បានស្ទុះទ.ះកំផ្លៀង Yang ១ដៃដោយគ្មានស្ទាក់ស្ទើរ និងដោះស្បែកជើងបម្រុងវា.យ.ក្បាលថែមទៀតផង។

អ្នកសារព័ត៌មាន បានសម្ភាសន៍អ្នកជិតខាង ដែលបានប្រាប់ថា នាង Li នេះ គឺល្បីល្បាញខ្លាំងណាស់ ដោយសារចិត្តអាក្រក់ និងសូម្បីតែប្តីរបស់នាងឈ្មោះ តុង ក៏ខ្លាចនាងដែរ។ នាងមានប្រវត្តិប្រើអំពើហិង្សា ឲ្យតែឈ្លោះជាមួយអ្នកដទៃ។

យោងតាមប្រភពមួយ ដែលបានអះអាងថាជាមិត្ត បានប្រាប់ឲ្យដឹងថា នាង Li បានចូលប្រឡូកក្នុងអាជីវកម្មសំណង់ ហើយក៏បានប្រែជីវិតក្លាយជាអ្នកមានស្តុកនៅក្នុងតំបន់។ នាងបានអះអាងថា នាងបានស្គាល់អ្នកមានអំណាចច្រើន ហេតុនេះ គឺរៀងរាល់ពេលបើកបរ គឺស្រីជើងខ្លាំងរូបនេះ មិនគោរពច្បាប់ចរាចរណ៍ទេ គឺតែងបើកបំពានភ្លើងក្រហម ហើយក៏មិនដែលមន្រ្តីណាអើពើ មានចំណាត់ការដកហូតប័ណ្ណបើកបររបស់នាងឡើយ។ លើសពីនេះ នាង Li ក៏មានប្រវិត្តគំរាមកំហែងដល់អ្នកដែលនាងបានឈ្មោះជាមួយ ហើយត្រូវបានគេជឿថា នេះក៏ដោយសារនាងអាងមានអំណាចប្តីជាមេប៉ូលីស។

ដោយឡែក បើតាមប៉ូលីសទីក្រុង Chongqing បានប្រកាសថា៖ អ្នកកបើកបរស្រី (ឈ្មោះ លី) ត្រូវបានផាកពិន័យ ២០០ យ័ន ដោយសារការបើកខុសបច្ចេកទេស។ នាងពាក់មួកមិនត្រឹមត្រូវ និងស្បែកជើងកែងខ្ពស់ ពេលកំពុងបើកបរ ដែលអាចបង្កគ្រោះថ្នាក់សុវត្ថិភាពធ្ងន់ធ្ងរ។

តែទោះយ៉ាងណា អ្នកនិយមលេងអុីនធើរណេតចិន បានទាមទារឲ្យនាង Li ចេញមុខ សុំទោសជាសាធារណៈ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×