Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​៖ លិច​ទូក​នៅ​សមុទ្រ​លឿង​ស្លាប់ និង​បាត់​ខ្លួន ៤​នាក់​

spot_img

មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ២​នាក់​ផ្សេងទៀត​បាត់​ខ្លួន បន្ទាប់ពី​ទូក​នេសាទ​មួយគ្រឿង​លិច​នៅ​សមុទ្រ​លឿង ក្នុងប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ទូក​ចំណុះ​ជិត ១០​តោន Jay Ho មាន​នាវិក​ចំនួន ៨​នាក់​នៅលើ​ទូក ហើយ​វា​បាន​លិច ក្រោយពេល​បាន​ផ្អៀង​ទៅខាង​ស្តាំ​ដោយ​មិនដឹង​មូលហេតុ​។​

​ប៉ូលីស​បញ្ជាក់ថា នាវិក​ចំនួន ៤​នាក់​ត្រូវបាន​ជួយសង្គ្រោះ ដោយ​ទូក​នេសាទ​មួយ​ផ្សេងទៀត ភ្លាមៗ​ក្រោយពេល​វា​លិច​។ មនុស្ស ២​នាក់​ត្រូវគេ​ឃើញ​ស្លាប់​នៅក្នុង​ទូក​។​

​ប្រតិបត្តិ​ការរុករក​អ្នក​បាត់​ខ្លួន​កំពុងតែបន្ត ចំណែក​ប៉ូលីស​នឹងធ្វើ​ការសាកសួ​រ​មនុស្ស​ដែល​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ពី​ហេតុការណ៍​នោះ​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×