Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ស្រាតខោដោះអាវចេញអស់ លោតទ.ម្លា.ក់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ ​ធ្លាក់មកផ្លូវក្រោមដី បណ្តាលឲ្យបាត់បង់ជីវិត

spot_img

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់សង្ស័យសតិមិនសូវល្អ បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យ ទ.ម្លា.ក់ខ្លួនមកផ្លូវក្រោមដី បណ្តាលឲ្យរងរបួស ហើយក៏បានបាត់បង់ជីវិត ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីដែលលោតទ.ម្លា.ក់ខ្លួនខាងលើនេះ ជាមនុស្សសតិមិនសូវល្អ ស្នាក់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយជាញឹកញាប់ គេឃើញស្ត្រីខាងលើនេះ បានដើរតោងឡើងរថយន្តអ្នកដំណើរ ដែលឆ្លងកាត់ទីនេះ ជារៀងរាល់ថ្ងៃផងដែរ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ លុះមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើនេះ ដើរឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ មួយសន្ទុះក្រោយមកក៏បានស្រាតខោអាវចេញអស់ ហើយក៏បានលោតទ.ម្លា.ក់ខ្លួន ចុះមកផ្លូវក្រោមដី បណ្តាលឲ្យបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×