Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ហាហើយ ទេពកោសល្យបែបនេះ ទើប ហ្វី រាជ ហក់បានសញ្ញាល្អ

spot_img

ភ្នំពេញ ៖ តារាចម្រៀង ចំណូលថ្មី ដែលមានបទពិសោធន៍ ច្រើនលើវិស័យសិល្បៈ លោក ហ្វី រាជ ពេលនេះ បានរំកិលខ្លួនជាតារាចម្រៀង ហើយក្លាយជាសមាជិក ក្រុមFMD boy ប្រចាំក្រុមFilm Medai។ យ៉ាងណាមិញ ងាកមើលលើប្រវត្តិសិល្បៈ តារាប្រុសរូបនេះ ឈ្មុលមានៈ មិនអន់នោះទេ ទម្រាំអាចទំលើភាពនឹងនរបាន។

លោក ហ្វី រាជ ជាអ្នករាំកំដរឆាក បែបទម្រង់ប្រពៃណី ប្រចាំក្រុមរាំរបស់ទូរទស្សន៍បាយ័ន ក្នុងកម្មវិធី «តន្ត្រីស្រុកស្រែ» ហើយត្រូវបានតារាចម្រៀង ជួន អមរិទ្ធ សម្រេចជ្រើសតារាជើងថ្មី ជះភាពសង្ហាម្នាក់នេះ ឲ្យមានភាពរីកចម្រើន លើសួនសិល្បៈ។ លោក ហ្វី រាជ ក៏ធ្លាប់ប្រឡងចម្រៀងថ្នាក់ជាតិ និងចេះច្រៀង ទម្រង់បុរាណបានយ៉ាងល្អ ព្រោះធ្លាប់ហាត់រៀន។ ម្ល៉ោះហើយទើប ការរុញច្រាននេះ ហ្នឹងធ្វើឲ្យ ហ្វី រាជ អាចឆក់យក ការទាក់ទាញពី ទស្សនិកជនបានលឿនជាមិនខាន។

លោកអមរិទ្ធ ដែលជាអ្នកគ្រប់គ្រង តារាក្រុមតារាប្រុសទាំងនេះ យល់ឃើញថា ៖ លោក ហ្វី រាជ ជាតារាថ្មីសុទ្ធ អត់ដែលឡើងឆាកច្រៀងនោះទេ ទើបលោកទទួលឲ្យ មានការក្លាយជាតារាចម្រៀង ប្រចាំក្រុមយល់ថាប្លែក ទៅទម្រង់ណាក៏បាន។ ម្យ៉ាងក្រុមរបស់ពួកគេទាំង៣ គឺ សុទ្ធតែ មានទេពកោសល្យស្នាដៃល្អ ម្យ៉ាងៗម្នាក់។ បើមើលលើ រូបសម្បត្តិក៏សមរម្យ សង្ហាមានភាពទាក់ទាញដូចៗគ្នា។

លោកហ្វី រាជ បានបញ្ជាក់ថា «លោក និងយកសមត្ថភាពសិល្បៈ ដែលហាត់រៀន ប្រែក្លាយឲ្យទៅជាមនុស្សថ្មី ក្នុងពេលបោះជំហ៊ានជាតារា។ លោកព្យាយាមធ្វើយ៉ាងណា ឲ្យកាន់តែល្អ ហើយសហការ ការងារ នាំក្រុមឲ្យកាន់តែល្បី»៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×