Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករខ្មែរ និងបរទេសជាង៣៤នាក់ ឆ្លងកូវីដ១៩ នៅក្នុងការដ្ឋានសាងសង់ទំនប់ទឹកដូនទ្រី

spot_img

ភ្នំពេញ ៖ កម្មករខ្មែរ និងបរទេស ក្នុងការដ្ឋានសាងសង់ទំនប់ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ចំនួនជាង ៣០នាក់ កក្នុងចំណោមជាង៤០០នាក់ បានរកឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

អភិបាលស្រុករុក្ខគីរីលោកស្រី ប៊ិន បូឡែន បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកលើកម្មករក្នុងការដ្ឋាននេះបានចំនួន ៤០១នាក់។ ដោយក្នុងនោះរកឃើញមាន វិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ដែលឆ្លងលើកម្មករជនជាតិខ្មែរ ចំនួន ៩នាក់ និងជនជាតិបរទេស ដែលមានជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន ២៥នាក់។ អ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុកមោងប្ញស្សី។

លោកស្រី ប៊ិន បូឡែន បានបន្តថា ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានតែម្តង ដែលមានគ្រូពេទ្យបរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃដើម្បីតាមដាន និងផ្តល់យោបល់។ កម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ និងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋាន សាង សង់ ទំនប់ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតឲ្យចេញទៅណានោះទេ។

អភិបាលស្រុករុក្ខគីរីបានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ១៩ នៅកាដ្ឋានសំណង់ទំនប់ទឹកដូនទ្រី
បានកើតឡើងតាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១មក ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះ បានទិញតេស្តរហ័សសម្រាប់ធ្វើតេស្ត ដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង។ ហើយក្រោយពីកម្មករនៅទីនេះ មានអាការមិនស្រួល ក៏សង្ស័យទើបតេស្ត សំណាកមើលទើបដឹងថា មានវិជ្ជមានកូវីដ១៩ ក៏បានរាយការណ៍មកអាជ្ញាធរនិង មន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែម រហូតដល់រកឃើញមានឆ្លងជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×