Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ខ្លះ​របស់​ស្វា រំលឹក​មនុស្ស​ខ្លះ​គួរ​ពិចារណា​ឡើងវិញ​ (2 Video inside)

spot_img

​កូន​ស្វា​មួយ​ក្បាល វា​ពិតជា​ឈឺចាប់​ដែល​ឃើញ​ម្តាយ​វា​ត្រូវ​ខ្សែភ្លើង​ឆក់​ពេល​លោត​លេង​លើ​បង្គោល​ភ្លើង​រួច​ធ្លាក់ចុះ​។​

​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​យក​សាកសព​មេ​ស្វា​មក​ដាក់​ក្នុង​ប្រអប់​ឈើ​មួយ រួច​បំពាក់​កម្រងផ្កា​ឲ្យ​វា​ចាត់ទុកជា​ការ​លាគ្នា​តាម​បែប​សាសនា ។ ពេលនោះ​កូន​តូច​របស់​វា បាន​ស្ទុះ​មក​អង្គុយ​នៅ​ចន្លោះ​ភ្លៅ​ម្តាយ យកដៃ​ស្រ​វ៉ា​ឱប​ម្តាយ​វា​ជាប់ វា​ខំ​អង្រួន​ម្តាយ​វា​ពេញ​១​ថ្ងៃ ព្រោះ​នឹកគិត​ថា ម្តាយ​វា​កំពុង​ដេកលក់ ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ Lakshameswa ខេត្ត Karnataka ភាគខាងត្បូង​ឥណ្ឌា ហើយក៏​ជា​ព្រឹត្តិការណ៍​មួយ​ធ្វើឲ្យ​គេ​នឹកឃើញ​រឿងរ៉ាវ​ពីរ​ទៀត​ទាក់ទង​នឹង​ពពួក​ស្វា​បាន​កើតឡើង​មុននេះ ។​

​នោះ​គឺជា​រឿង​កើត​ឡើង​កាលពី​ខែ​មីនា ដើមឆ្នាំ​នេះ គេ​ក៏​បាន​ថត​បាន​នូវ​ទិដ្ឋភាព​កូន​ស្វា​មួយ បាន​ឱប​សាកសព​ម្តាយ​វា​ដែល​ត្រូវ​រថយន្ត​បុក​ងាប់ ហើយ​ថែមទាំង​បង្ហូរទឹកភ្នែក ។​

​ចុងក្រោយ​គឺជា​ទិដ្ឋភាព​មួយ​ដែល​ថត​បាន​ដោយ​ជាង​ថតរូប​ឈ្មោះ Avinash Lodhi ។ ជាង​ថតរូប​ម្នាក់នេះ​គាត់​ថត​បាន​ដោយ​ចៃដន្យ​នៅ​ខណៈពេលដែល​ស្វា​មេ បាន​សម្តែង​នូវ​កាយវិការ​ទឹកមុខ​ឈឺចាប់​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ខណៈ​ពេល​យក​ដៃ​ត្រកង​បី​កូន​របស់​វា​ដែល​បាន​ងាប់ ។​

​ហើយ​នេះ​គឺជា​រូបភាព​ដែល​គាត់​ថត​បាន

spot_img
×