Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ស្រុក​គេ​ពិតជា​ខ្លាំង​មែន​! អាច​ដោះ​ឃ្នោះ​ដោយ​ប្រើ​ពេល​ប្រហែល​កន្លះ​នាទី រួច​រត់​ចេញ​យ៉ាង​ស្រួល​ពី​ប៉ុស្តិ៍​ប៉ូលិស​ (Video inside)

spot_img

​James Hlavsa ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ព្រោះ​បាន​លួច​របស់របរ​នៅ​ហាង Home Depot នៅ Brooklyn រដ្ឋ Ohio អាមេរិក​។ ក្នុង​ខ្សែ​វីដេអូ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្នងការ​ប៉ូលិស Brooklyn បង្ហាញឲ្យឃើញថា ចោរ​រូប​នេះ​បាន​ត្រូវ​ភ្នាក់ងារ​ប៉ូលិស​ចាប់​ឲ្យ​អង្គុយ​នៅ​កៅអី​ខាងក្រៅ​បន្ទប់ រួច​ដាក់​ឃ្នោះដៃ​ជាប់​ជាមួយ​កៅអី ។ គ្រាន់តែ​ភ្នាក់ងារ​ប៉ូលិស​រូប​នេះ បែរខ្នង​ទៅក្នុង ចោរ​រូប​នេះ​បាន​ប្រើ​ដៃ​ម្ខាង​ទៀត​ដោះ​ខ្នោះ​ចេញ​បាន​យ៉ាង​ងាយ ។​

​បន្ទាប់​ពី​ដោះ​ឃ្នោះចេញរួច វា​បាន​ពិនិត្យមើល​ជុំវិញ​នោះ​ទើប​រត់គេចខ្លួន​ចេញ​ទៅ​ក្រៅ​បាត់ ។ អាជ្ញាធរ​ឲ្យដឹងថា ជនល្មើស​កំពុង​ប្រឈម​នឹង​ដីកាចាប់ខ្លួន​នៅ​ទីក្រុង ២​ផ្សេងទៀត ។ ប៉ុន្តែ​រហូតទល់​ពេល​នេះ ប៉ូលិស​នៅ​ពុំ​ទាន់​រកឃើញ​ជនល្មើស​នៅឡើយ​ទេ ៕ ចន្ទ្រា​

spot_img
×