Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ចេញ​ដីកា​កោះហៅ មេ​ចលនា​សង្គ្រោះ​ជាតិ ៦​នាក់​

spot_img

​​ភ្នំពេញ ​៖ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០​ខែ​មីនា ឆ្នាំ​២០១៨ ចេញ​ដីកា​ដាក់​ដោយឡែក​ពីគ្នា​ចំនួន​៦​ដីកា ដោយ​បាន​កោះហៅ​មនុស្ស​ចំនួន​៦​នាក់ ដែល​ជា​អតីត​តំណាងរាស្ត្រ​កំពូលៗ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនាម​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការបង្កើត​ចលនា សង្គ្រោះ​ជាតិ​ខុសច្បាប់​។​

​ការចេញ​ដីកា​នេះ​ដោយ​យោង​តាម​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​របស់​ក្រុម​អ្នកប្រឆាំង ដឹកនាំ​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចលនា​នេះ បាន​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ក្នុងសង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ដីកា​កោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទាំង​៦​ដីកា​នោះ សុទ្ធ​តែ​បញ្ជាក់ឲ្យ​ជនសង្ស័យ​ចូលខ្លួន​មក​កាន់អ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ក្នុងសង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្តួលរំលំ​អាជ្ញាធរ​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ ឲ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ មក​ជាមួយ​ផង ប្រសិនបើ​មាន​។​

​នៅ​ថ្ងៃ​០៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ ដីកា​កោះហៅ​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាន​យក​ទៅ​បិទ​នៅ​តាម​របង​ផ្ទះ​រៀងៗ​ខ្លួន​។​

​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​កោះហៅ​រួមមាន​៖ លោក សម រង្ស៊ី កោះហៅ​ចូល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​, លោក អេង ឆៃអ៊ាង កោះហៅ​ចូល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក , លោកស្រី ជូ​ឡុង សូ​មួ​រ៉ា កោះហៅ​ចូល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​, លោក ហូរ វ៉ាន់ កោះហៅ​ចូល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​, លោក នុត រំដួល កោះហៅ​ចូល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក និង លោក តុ វ៉ាន់​ចាន់ កោះហៅ​ចូល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×