Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការពិតហើយ! ក្រោយ​ផ្អើល​ក្រពើ​​រាប់​សិបក្បាល ដាក់​រដូក​រណែល​ពេញ​ផ្លូវ តាមពិត​គឺ​អុី​ចឹង​សោះ…. (វីដេអូ)

spot_img

កាលពីពេលថ្មីៗនេះ រូបភាព២សន្លឹកបង្ហាញសត្វក្រពើ ត្រូវបានចងខ្សែដាក់រដូករណែលពាសពេញដី នៃមុខផ្ទះមួយកន្លែង បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់លេងបណ្តាញសង្គម រហូតមានអ្នកខ្លះយករូបទាំងនេះទៅផុស និងសរសេរ Caption ថា យប់ឡើងភ្លៀងដូចហែកមេឃ ស្រាប់តែព្រឹកឡើងបែបនេះតែម្តង ញាក់សាច់ណាស់។ រីឯអ្នកខ្លះទៀតដាក់ឡើងបែបនេះថា លក់នៅផ្ទះមិនដាច់ទេ មានតែដាក់លក់ឡៃឡុងតាមផ្លូវអុីចឹង ហេីយបេីលក់មិនដាច់ទៀត កាត់ខ្សែប្រលែងហេីយ​ ខ្ជិលយកទៅផ្ទះវិញ។

ក្រោយឮបែបនេះ ស្រាប់អ្នកលេងហ្វេសប៊ុកជាច្រើន​ដែលពុំបានដឹងរឿងច្បាស់ នាំគ្នាចូលខមិនលេងសើចថា ប្រលែងណាប្រលែងទៅ កុំឲ្យតែប្រលែងមុខផ្ទះខ្ញុំបានហើយ, អ្នកណាហ៊ានទិញទៅ មិនលេងចូលទេខ្លាចណាស់ក្មួយអើយ, យកលែងនៅវត្តខ្លះទៅ ជិតភ្ជំបិណ្ឌផងបានបុណ្យច្រើន, មួយគីឡូប៉ុន្មានដែរអ្នកលក់ រកទិញដាក់ផ្ទះមួយដែរ…។​ លើសពីនេះ អ្នកខ្លះទៀត ក៏បានចំអកទៅឲ្យមន្រ្តីអភិរក្សសត្វព្រៃ ដែលចាប់តុកកែ ពីឡានក្រុមហ៊ុនវីរៈ ប៊ុនថាំ ទារ៣ម៉ឺនដុល្លារ កាលពីថ្ងៃមុនថា ក្រពើជាសត្វព្រៃដូចតុកកែដែរ ឬអត់ទេបង? យី ដចឹងបាត់លោកអ្នកអភិរក្សសត្វព្រៃទៅណាអស់លីង អត់មកចាប់យកទៅអភិរក្សដូច សារិកាកែវ​សោះ។

តែទោះយ៉ាងណា តាមពិតទៅ សត្វក្រពើជាប់ចំណងទាំងនោះ គឺត្រូវម្ចាស់កសិដ្ឋានចិញ្ចឹមមួយនៅក្នុងខេត្តសៀមរាប យកមកលើដងផ្លូវ គឺដើម្បីលក់ឲ្យឈ្មួញប៉ុណ្ណោះ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ UN Chanphualla «ផុសពត៌មានគ្មានវិជ្ជាជីរៈសោះ តាមពិតខ្ញុំបានមើលអ្នកលក់ឡាយតាមផេកហ្វេសប៊ុក គាត់លក់ក្រពើទាំងនោះពីខេត្តសៀមរាប ទៅអោយឈ្មួញនៅកំពង់ក្តី ហើយគេចាប់ក្រពើដាក់ ដើម្បីត្រៀមដឹកតាមឡាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×