Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​បន្ត​ដាក់​សម្ពាធ ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​

spot_img

​អនុ​ប្រធានាធិបតី​អា​មេ​រិច មៃ ផេ​នស៍ (Mike Pence) និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា សហរដ្ឋ​អា​មេ​រិច​នឹង​បន្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​របប​កុ​ម្មុយ​និ​ស្ត​នេះ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ចោល​។​

​លោក ថ្លែង​បែបនេះ​ក្នុង​កំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​ស្ថិតក្នុង​រដ្ឋ ដា​កូតា​ខាងជើង (North Dakota) ដែលជា​កន្លែង​ទុក​គ្រាប់បែក B-52 និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​មហាអំណាច​ពិភពលោក​នេះ​។​

​លោក ផេ​ន ថ្លែង​យ៉ាង​ដូច្នេះ​ថា “​អា​មេ​រិច​នឹង​បន្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​”​។​

​នៅពេល​ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ធ្វើការ​ព្រមាន​ថា រាល់​ជំរើស​ទាំងអស់​មាននៅ​លើ​តុ​ស្រាប់ ហើយ​អា​មេ​រិច​នឹង​វាយ​ការពារ​ខ្លួន ដោយ​ប្រើប្រាស់​អំណាច​យោធា​យ៉ាង​មាន​ប្រសិទ្ធិ​ភាពខ្លាំង នៅពេលដែល​ត្រូវគេ​បង្ខំ​ឲ្យ​ធ្វើ​។​

​នៅ​ថ្ងៃ​សុក្រ​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច ជេ​ម​ស៍ ម៉ា​ធី​ស (James Mattis) បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​កូរ៉េខាងត្បូង និង​បាន​ទៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័​ណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​

លោក James បាន​ថ្លែងថា អា​មេ​រិច​មិន​ចង់​មាន​សង្គ្រាម​នោះទេ តែ​ចង់​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិច​ទាំងពីរ ធ្វើឡើង​មុនពេល ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ គ្រោង​នឹងធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​តំបន់​អាស៊ី​នៅ​ដើមខែ​ក្រោយ​។​

​ភាព​តានតឹង​ចាប់ផ្តើម​កើនឡើង​ក្នុង​តំបន់​ចាប់ពី​ខែកញ្ញា ក្រោយពេល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦​របស់ខ្លួន ដែល​ការបាញ់​នេះ​ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​ជា​ឯក​ច្ឆ័​ន​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​របប​ផ្តាច់ការ​នេះ សព្វថ្ងៃ​កំពុង​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន ដោយសារ​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​៕ ដោយ​៖ សុភ័ក្ត្រ​

spot_img
×