Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! ស្វា១ក្បាលចាប់​ជំរិត​កូន​ឆ្កែ​អ្នក​ភូមិ ទៅ​សម្ងំ​លាក់​ទុក​លើ​ដើមឈើ រហូត​៣​ថ្ងៃទើប​រក​ឃើញ…

spot_img

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ក្រោយគណនីហ្វេសប៊ុកឈ្មោះ Leonald Lu បានចែករំលែកករណីដ៏ចម្លែកមួយ គ្រាដែលសត្វស្វា១ក្បាល បានលួចចូលផ្ទះមួយកន្លែងនៅភូមិ Taman Testari Putra ប្រទេសម៉ាឡេស៊ី​ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ គឺចោរស្វានោះបានលួចយកកូនឆ្កែម្ចាស់ផ្ទះទៅបាត់តែម្តង។

ភ្ជាប់ជាមួយរូបភាពបង្ហាញសត្វស្វា១ក្បាល ស្ថិតនៅលើខ្សែភ្លើង ខណៈដៃរបស់វាកំពុងកាន់អ្វីទំនងជាកូនឆ្កែ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរថា៖ «តំបន់លំនៅដ្ឋាននៅ Selangor មានសត្វស្វាជាច្រើន​ដែលចូលចិត្ត​ចូលផ្ទះអ្នកស្រុក ដើម្បីលួចឆ្មានិងឆ្កែ របស់ពួកគេ»។

លោក Leonald បាននិយាយថា គាត់មិនដឹងថាជាឆ្កែរបស់អ្នកណាទេ ប៉ុន្តែវាគួរតែជាកម្មសិទ្ធិរបស់នរណាម្នាក់ ព្រោះអ្នកភូមិតែងតែត្អូញត្អែរអំពីការបាត់សត្វចិញ្ចឹម។

បុរសរូបនេះក៏បានចែករំលែកឲ្យដឹងផងដែរថា សត្វស្វាមិនដែលចូលមកក្នុងផ្ទះរបស់គាត់ពីមុនទេ ប៉ុន្តែគាត់បានឃើញពួកវាព្យួរខ្លួនរណេងរណោងនៅជុំវិញរានហាលរថយន្តនៃផ្ទះផ្សេងទៀត។ ដោយហេតុផលនោះ គាត់គិតថាស្វា គឺពិតណស់ស្ថិតនៅពីក្រោយករណីសត្វចិញ្ចឹមដែលបាត់។

តែទោះយ៉ាងណា ដោយសារតែឃើញកូនឆ្កែនោះ ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់អាចធ្លាប់ពីដើមឈើ អ្នកភូមិ​និងម្ចាស់ឆ្កែ បានខលទូរស័ព្ទទាក់ទងទៅអាជ្ញាធរក្នុងតំបន់ ឲ្យមកជួយអន្តរាគមន៍។

រហូតដល់ថ្ងៃទី១៩ អ្នកភូមិ និងក្រុមអភិរក្សសត្វព្រៃ បានធ្វើការសង្គ្រោះកូនឆ្កែនោះបានដោយជោគជ័យ តាមរយៈវិធីបង្អើលសត្វស្វាមួយក្បាលនោះឲ្យភ័យ ដើម្បីឲ្យវាទម្លាក់កូនឆ្កែនោះចុះក្រោម ដោយមានអ្នកចាំត្រងកូនឆ្កែនោះ ជាមួយក្រណាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×