Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិដើម​ភាគតិច​ជ​ង រស់នៅ​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង ស្នើ​សម្តេច​ហ៊ុន​សែន ជួយ​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ​

spot_img

ខេត្ត​កោះកុង ៖ ជនជាតិដើម​ភាគតិច​ជ​ង រស់នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​ជ​ង នៅ​តំបន់​អា​រ៉ែ​ង ឲ្យបាន​ឆាប់​។
​ខ្លឹមសារ​នៅក្នុង​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ចំនួន ៣​ច្បាប់​ដាច់ដោយឡែក​ពីគ្នា ចុះ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ដាក់ជូន​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា របស់​តំណាង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១០០​គ្រួសារ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។ ក្រុម​ប្រជាពលរដ្ឋ បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឲ្យជួយ​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណជន​ជាដើម​ភាគ​តិចជង នៅ​តំបន់​អា​រ៉ែ​ង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយ​អះអាង​ថា ជនជាតិដើម​ភាគតិច​ជ​ង របស់​ពួកគាត់​បាន​មក​រស់នៅ​ក្នុង​តំបន់​អា​រ៉ែ​ង ភូមិភាគ​កណ្តាល​ទិស​នារតី ក្នុង​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា​ជា​យូរលង់​ណាស់​មកហើយៗ ក្នុងនោះ​ដូនតា របស់​ពួកគាត់ ក៏​បាន​រស់នៅ​ក្នុង​តំបន់​នេះ​ជា​រហូត​មក និង​មាន​ប្រពៃណី វប្បធ៌ម ទំនៀម​ទំលាប់​ព្រមទាំង​របៀប​រស់នៅ​លក្ខណៈ​ប្រមូលផ្តុំ​ជា​សហគមន៍ និង​ប្រតិបត្តិ​ទៅ​លើ​ជំនឿ​អារក្ស​អ្នកតា ធ្វើស្រែ​ចំការ​វិលជុំ តាមរ​បៀ​ប្រពៃណី​ជនជាតិដើម​ភាគតិច​ជង របស់​ដូនតា​រៀងមក​។

តំណាង​ពលរដ្ឋ ឲ្យដឹងទៀតថា រាល់ថ្ងៃនេះ ជន​ជា​ដើម​ភាគិ​តិត​ជង​តំបន់​អារ៉ែង ក៏​នៅតែ​ប្រារព្ធ​ពិធី​សែនព្រេន ដល់​អារក្សអ្នកតា ការ​កូនប្រុស​ស្រី តាម​ទំលាប់​ជនជាតិដើម​ភាគតិច​ជ​ង និង​ពិធី​ផ្សេងៗ ជាច្រើន​ទៀត​ផង​ដែរ​។

លិខិត​ដដែល បានបញ្ជាក់​ថា ទោះបីជា​ប្រជាពលរដ្ឋ​ពួកគាត់ ស្គាល់​អត្តសញ្ញាណ​ខ្លួន​ថា​ជា​ជនជាតិដើម​ភាគតិច​ជ​ង យ៉ាង​ក្តី ក៏​ប៉ុន្តែ​ពួកគាត់​នៅ​មិនទាន់​ទទួលបាន​លិខិតបញ្ជាក់ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ​។ ដូច្នេះ​ទើប​ពួកគាត់ បាន​ដាក់​លិខិត​ជូនទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ក្នុង​ការចុះបញ្ជី​ទទួល​ស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​ជ​ង ឲ្យបាន​ត្រឹមត្រូវ​ស្រប​តាម​នីតិ​វិធី​ច្បាប់​។​

ផ្តើម​ពី​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បានបញ្ជាក់​ថា ពួកគាត់​បាន​ធ្វើលិខិត​ស្នើសុំ​ស្វ័យ​អត្តសញ្ញាណ​ជន​ជា​ដើម​ភាគតិច ដោយ​គោរព​តាម នីតិវិធី​គោលការណ៍ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ដាក់​លិខិត​ជូន​ទៅ​ថ្នាក់​ឃុំ ថ្នាក់ស្រុក និង​បន្ត​ទៅ​ថ្នាក់​ខេត្ត ប៉ុន្តែ​រហូត​មកដល់ពេលនេះ បាន​អូសបន្លាយ​ពេលវេលា​ជាង ១​ឆ្នាំ​មកហើយ គឺ​លិខិត​ស្នើ​សុំ របស់​ប្រជាពលរដ្ឋ​ពួកគាត់ រស់នៅ​ឃុំ​ប្រឡាយ និង​ឃុំ​ជំ​នាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅជាប់​ត្រឹម​ឃុំ​ទាំង​ពីរ​នៅឡើយ​ទេ ព្រោះ​រដ្ឋបាល​ឃុំ​ទាំងពីរ​ខាងលើ​ពុំ​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ពួកគាត់ ដើម្បី​អាច​ឲ្យ​បន្ត​នីតិវិធី​ទៅ​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​បាន​នោះទេ​។

តំណាង​ពលរដ្ឋ បាន​ចោទ​រដ្ឋបាល​ឃុំ​ទាំង​ពីរ​ខាងលើ​ថា អំពី​មូលហេតុ​ដែល​រដ្ឋបាល​ឃុំ​ទាំងពីរ​ខាងលើ មិន​ព្រម​ចុះហត្ថលេខា​នៅលើ​លិខិត​ស្នើ​សុំ​ចុះបញ្ជី​ស្វ័យ​អត្តសញ្ញាណ​ជន​ជា​ដើម​ភាគតិច​ជង របស់​ពួកគាត់ គឺ​អាជ្ញាធរ​ឃុំ និង​ស្រុក យក​លេស​ថា​៖ ពួកគាត់​មិនមែន​ជា​ជនជាតិដើម​ភាគតិច​ជ​ង​។ មិន​មាន​ភាសា ដែល​បញ្ជាក់ថា ប្រជាពលរដ្ឋ​ពួកគាត់​ជា​ជន​ជាដើម​ភាគតិច​ជ​ង​។ អាជ្ញាធរ​ខ្លាច​ថា​ពេល​ដែល​ពលរដ្ឋ​ទទួលបាន​សិទ្ធិ​ជា​ជនជាតិដើម​ភាគ​តិច​ហើយ មិន​អាច​លក់ដូរ​ដីធ្លី​បាន និង​ហេតុផល​ជាច្រើន​ទៀត ដែល​ជា​ហេតុ​ធ្វើឲ្យ​ឯកសារ របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ជ​ង របស់​ពួកគាត់ មិន​អាច​បញ្ជូន​ដល់​ថ្នាក់​ខេត្ត និង​បន្ត​ទៅ​ក្រសួង​បាន​។​

​ខាងក្រោម​នេះ​ជា​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ របស់​តំណាង​ជនជាតិដើម​ភាគតិច​ជ​ង នៅ​ឃុំ​ប្រឡាយ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន​។ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​មេសា ឆ្នាំ​២០១៨៕ ដែន សីមា

    

spot_img
×