Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ រាំងស្ទះ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រឈម​ដោះស្រាយ ។ លុយកាក់ ល្អ​ប្រើសរ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា គួរ​រក្សា​ចំណងទាក់ទង​បច្ចុប្បន្ន​ឲ្យ​ស្ថិតស្ថេរ មិនត្រូវ​ស្តាប់​ការ​អុចអាល​របស់​មនុស្ស​ទី ៣ ៕

​ឆ្នាំឆ្លូវ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង​។ លុយកាក់ ថ្ងៃនេះ​អាច​បញ្ចេញ​ទុនវិនិយោគ​រក​ចំណេញ​បាន​។ មនោសញ្ចេតនា គួរ​មាន​សកម្មភាព​រ៉ូ​មែន​ទិ​ក​ខ្លះ ចំពោះ​គូស្នេហ៍​ដើម្បី​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ផ្អែមល្ហែម​៕

​ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ដំណើរការ​ទៅតាម​បំណង​។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការវិនិយោគ ជំនួញ​រក​ផលចំណេញ ។ មនោសញ្ចេតនា ចូរ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ប៉ង​យក​ជា​គូគាប់​នឹង​ទទួលបាន​ចម្លើយ​វិជ្ជមាន ៕

​ឆ្នាំថោះ ៖ ការងារ ប្រយ័ត្ន​ក្នុង​ពាក្យសម្តី​ដើម្បី​បញ្ចៀស​ទំនាស់​ក្នុង​ការងារ ។ លុយកាក់ ចំណូល​មិន​ស្ថិរភាព​ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា និយាយស្តី​ដោយ​ទន់ភ្លន់​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ កុំ​យក​រឿង​ការងារ​មក​ធ្វើ​ឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ៕

​ឆ្នាំរោង ៖ ការងារ មិនល្អ​ប្រសើរ ជួប​ការលំបាក​ឧបសគ្គ​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ចំណាយ​ច្រើនជាង​ចំណូល ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​អាច​បង្កទំនាស់​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់ខ្លួន មិនត្រូវ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន តែ​ចំណាយ​ទៅវិញ​ក៏​ច្រើន​ដែរ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ៕

​ឆ្នាំមមី ៖ ការងារ ធ្វើ​អ្វី​ត្រូវ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិនត្រូវ​អត្តនោម័ត​ដោយ​ខ្លួនឯង ។ លុយកាក់ ប្រភព​ចំណូល​មាន​តិច​តែ​ខ្ទង់ចំណាយ​បែរជា​ច្រើន​ជ្រុល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំមមែ ៖ ការងារ ដំណើរការ​ដោយ​រលូន សម​តាម​បំណង​។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​លុយកាក់ ។ មនោសញ្ចេតនា មានរឿង​អ្វី​គួរ​និយាយ​គ្នា​ដោយ​ត្រង់ៗ មិនត្រូវ​លាក់ទុក​ក្នុង​ចិត្ត ៕

​ឆ្នាំវក ៖ ការងារ គួរ​មាន​ឥរិយាបថ​ដាច់ខាត​ពេល​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ មិនត្រូវ​ស្ទាក់ស្ទើរ​អល់អែក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ក្រៅ​ច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕

​ឆ្នាំរការ ៖ ការងារ ៖ ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​ក្នុង​រឿង​ស្នេហា ៕

​ឆ្នាំចរ ៖ ការងារ​រវល់ ធ្វើ​ឲ្យ​អ្នក​នឿយណាយ អស់កម្លាំង ។ លុយកាក់​ប្រសិន​ចង់​វិនិយោគ​ភាគហ៊ុន គួរ​ស្ទាបស្ទង់​ឲ្យ​ល្អិតល្អន់​ពី​អ្នកមាន​បទពិសោធន៍​មុនៗ​។ មនោសញ្ចេតនា មិនត្រូវ​និយាយស្តី​បញ្ជោះបន្សោក ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ ៕

​ឆ្នាំកុរ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ការរក​ស៊ី​ជួញដូរ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

spot_img
×