Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន​និង​អាមេរិក ឡើងដល់ ១០០​ពាន់​លាន​ដុល្លារ​

spot_img

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ពេលនេះ បាន​ឡើងថ្លៃ​ដល់ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​ស្មើនឹង​១៧% នៃ​តម្លៃ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា​ក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​បោះជំហាន​ចូល​ដំណាក់កាល​ថ្មី ដែល​ប៉ះពាល់​ដល់​វិស័យ​នាំ​ចូល​សំខាន់ៗ​របស់​ប្រទេស ដូចជា​វិស័យ​យានយន្ត អាកាសចរណ៍ និង​ផលិតផល​សណ្តែក​។​

ជញ្ជីងពាណិជ្ជកម្មអាមេរិក-ចិន

​ចិន​មិន​បណ្តោយ​ឱ្យ​អាមេរិក​ជំពាក់​យូរ​ទេ ! កាលពី​ថ្ងៃ​ចន្ទ​ទី​២​មេសា ចិន​បាន​បង្ហាញ​បញ្ជី​ទណ្ឌកម្ម ចំនួន​១២៨​មុខ តម្លៃ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​របស់​លោក​ត្រាំ ដំឡើង​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម ក្នុង​នៅ​ថ្ងៃ​ពុធ​ទី​៤​មេសា​នេះ ពីរ​បី​ម៉ោង​ក្រោយ សេចក្តីប្រកាស​របស់​រដ្ឋបាល​លោក​ត្រាំ ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន ចំនួន​១៣០០​មុខ ក្នុង​វិស័យ​អាកាសចរណ៍ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ឬ​ម៉ាស៊ីន​រ៉ូបូ តម្លៃ​៥០​ពាន់​លាន​ដុល្លារ ចិន​បាន​បញ្ចេញ​បញ្ជី​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​មកពី​សហរដ្ឋអាមេរិក​ថ្មី​មួយទៀត សង​ស្មើ​ក្នុងតម្លៃ ៥០​ពាន់​លាន​ដុល្លារ​ដូច​គ្នា​។​
នៅ​ថ្ងៃ​ពុធ​ទី ៤ មេសា នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​របស់​លោក​ត្រាំ យក​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន ក្នុង​តម្លៃ​ដល់​ទៅ​៥០​ពាន់​លាន ប៉េកាំង​ក៏​បាន​បញ្ចេញ​ធ្មុង​ដ៏​មុត​ស្រួច​របស់ខ្លួន​មក​ប្រើ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​បាន​ប្រកាស​យកពន្ធ​នាំចូល​លើ​ផលិតផល​នាំ​ចូល​ពី​អាមេរិក​ជាច្រើន រាប់ទាំង​ផលិតផល​សណ្តែកបាយ រថយន្ត និង​អាកាសចរណ៍​។​

​មានន័យ​ថា​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី ចិន​បាន​រាប់បញ្ចូល​ផលិតផល​ជាប់ពន្ធ​នាំចូល​ឡើង​ដល់​ទៅ​២៥% ចំនួន​ប្រមាណ​១០៦​មុខ ដូចជា ដំឡើង​ពន្ធ​លើ​រថយន្ត​4×4 អាមេរិក​ជាច្រើន​ប្រភេទ ផលិតផល​គីមី​
​ផលិតផល​ស្រា​វី​ស្គី បារី និង​យន្តហោះ​ទម្ងន់​ក្រោម​៤៥​តោន (​មានតែ​ប៊ូ​អ៊ីង​ទេ​ដែល​បាន​រួច​ខ្លួន​នា​ពេល​នេះ​) ព្រមទាំង​ផលិតផល​សណ្តែកបាយ ដែល​ចិន​ធ្លាប់​ទិញ​ពី អាមេរិក​ដល់​ទៅ ១៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។ សណ្តែកបាយ​ជា​ផលិតផល​ទីមួយ​ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​ទិញ​ពី​អាមេរិក​ច្រើនជាងគេ ក្នុង​កំរិត ១/៣ នៃ​ផលិតផល​សណ្តែកបាយ​អាមេរិក​នាំចេញ​សរុប​។​

​តើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន នឹង​ប្រដេញថ្លៃ​គ្នា​ឡើង​ដល់​ប៉ុន្មាន​ពាន់​លាន ?!​។​បញ្ជី​ទណ្ឌកម្ម​អាមេរិក​និង​ចិន រីក​ប៉ោង​កាន់តែ​ធំ​ឡើងៗ​រៀងខ្លួន​មែន ប៉ុន្តែ នៅ​ជា​បញ្ជី​បណ្តោះអាសន្ន​នៅឡើយ និង​ជា​ការស្រែក​គំរាម​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ! ពុំទាន់​មាន​ការអនុវត្ត​ជាក់ស្តែង​នៅ​ឡើយ​ទេ ! គ្មាន​ភាគី​ខាង​ណា​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ថា​តើ​ថ្ងៃ​ណា​វិធានការ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ជា​ធរមាន​ទេ​៕ សូ​យ​ន​

spot_img
×