Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រញ្ជួយដីមានកម្លាំងកម្រិត៥,៨រ៉ិកទ័រ វា.យប្រ.ហារទីក្រុង Melbourne ប្រទេសអូស្រ្ដាលី

spot_img

ទីក្រុងកង់បេរ៉ា ៖ គ្រោះធម្មជាតិ ពីការរញ្ជួយដីមួយ មានកម្រិត ៥,៨រ៉ិចទ័រ បានវា.យប្រ.ហារទៅលើទីក្រុង Melbourne កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃពុធ ទី២២ ខែកញ្ញា នា ភាគអគ្នេយ៍ នៃប្រទេសអូស្រ្ដាលី បណ្ដាលឲ្យសំណង់អគារជាច្រើន នៅក្នុងទីក្រុងនេះ រងការខូចខាត។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា គ្រោះធម្មជាតិ ពីការរញ្ជួយដី បានធ្វើឲ្យសំណង់អគារជាច្រើន នៅក្នុងទីក្រុង Melbourne រងការខូចខាត។ គ្រោះធម្មជាតិនេះ បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីទីក្រុងធំ នៃរដ្ឋវ៉ិកតូរៀ (Victoria) នោះឡើយ។

លោក ស្កត់ ម៉ូរីសុន ( Scott Morrison) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានថ្លែងថា «យើងមិនមានសេចក្ដីរាយការណ៍ អំពីអ្នករងរបួសធ្ងន់ធ្ងរនោះទេ ហើយនេះក៏ជាព័ត៌មានល្អផងដែរ»។

គ្រោះរញ្ជួយដីនេះ ក៏បានរំញ័រដល់រដ្ឋជិតខាង នៅ South Australia និង New South Wales (NSW) ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×