Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​តន្ត្រី K-pop ទើប​ចាកចេញ​ភ្លាម កូរ៉េ​ខាងជើង​បាន​ស្តីបន្ទោស​កូរ៉េខាងត្បូង​យ៉ាង​ចាស់ដៃ​

spot_img

​បន្ទាប់ពី​ក្រុម​តន្ត្រី K-pop របស់​ក​កូរ៉េខាងត្បូង​វិល​ទៅកាន់​ប្រទេស​វិញ​ភ្លាម ក្រោយពេល​សម្តែង​រយៈពេល ៤​ថ្ងៃ នៅ​ក្រុង​ព្យុង​យ៉ាង បំណង​កែសម្រួល​ទំនាក់ទំនង​ទ្វេភាគី កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​ស្តីបន្ទោស​ដល់​កូរ៉េខាងត្បូង​។​

​សិល្បៈករ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ក្នុងជំនួប​នា​ក្រុង​ព្យុងយ៉ាង​

​តាម Teleghrap តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង​គីម សើច​ញញឹម​ថតរូប​ជាមួយ​ក្រុម​តន្ត្រី Red Velvet នោះ​ប្រព័ន្ធ​ឃោសនា​របស់​កូរ៉េខាងជើង បាន​រិះគន់​ថា កូរ៉េខាងត្បូង “​មុខ​ពីរ​” នៅ​អង្គការ​សហប្រជាជាតិ ។ នោះ​គឺ​ដោយ​សារ​ថ្មីៗ​នេះ កូរ៉េខាងត្បូង បាន​គាំទ្រ​សេចក្តីសម្រេចចិត្ត​ថ្មី​របស់​អង្គការសហប្រជាជាតិ ដែល​ស្តីបន្ទោស​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។ កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​ព្រមាន​ថា ទង្វើ​បែប​នេះ​អាច​បំផ្លាញ​ក្តីសង្ឃឹម​ក្នុង​ការចរចា​នា​ថ្ងៃ​អនាគត ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាងជើង លើកឡើងថា ៖ នេះ​គឺ​ជា​ទង្វើ​ញុះញង់​នយោបាយ​ដោយ​ចំហ​សំដៅ​មក​លើ​កូរ៉េខាងជើង ហើយ​ទង្វើ​នេះ​អាច​បំផ្លាញ​បរិយាកាស​ចរចា ។ ពួកគេ​អាច​ចរចា ជាមួយ​អ្នក​ដទៃ កែសម្រួល​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ខណៈពេល​ដែល​ពួកគេ​បានធ្វើការ​វាយប្រហារ​លើ​មោទនភាព​នឹង​ប្រព័ន្ធ​សង្គម​របស់​ដៃគូ​។​

​ជា​ការឆ្លើយតប​ប្រមុខ​ការទូត​កូរ៉េខាងត្បូង Kang Kyung-wha បាន​ប្រាប់ថា ៖ ថ្វី​ត្បិត​ក្រុង​សេ​អ៊ូ​ល រក្សា​គោលជំហរ​រឹងមាំ​ក្នុង​បញ្ហា​នេះ​ក្តី ប៉ុន្តែ​នៅក្នុង​ជំនួប​កំពូល​កូរ៉េ​ទាំងពីរ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ មេសា បញ្ហា​នេះ​នឹង​ពុំ​ត្រូវ​បាន​និយាយ​ដល់​ឡើយ​៕ សូ​យ​ន​

spot_img
×