Monday, October 18, 2021

ហាស់ ឌីជូលីន ដាក់ចំៗទៅលើអ្នកដែលចូលចិត្ត តាមដានជីវិតឯកជនរបស់នាង

ភ្នំពេញ ៖ តារាសម្តែងនាង ហាស់ ឌីជូលីន ហៅអូនផ្កាយ បានបង្ហោះសារដាក់ចំៗ ទៅលើមនុស្សមួយចំនួនតូច ដែលចូលចិត្តតាមដានជីវិតឯកជន របស់នាងជាបន្តបន្ទាប់ ខណៈពេលដែលនាងបានរើសបម្រាស់ខ្លួន ចេញឆ្ងាយ ក្រោយនាងធ្លាប់មានជំងឺបាក់ទឹកចិត្ត នាពេលកន្លងមក។

ហាស់ ឌីជូលីន បានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា ខ្ញុំស្អប់បំផុតអ្នកដែលចូលចិត្តតាមដានជីវិតខ្ញុំ អតីតកាលរបស់ខ្ញុំបែបណា ឬ បច្ចុប្បន្នកាលរបស់ខ្ញុំបែបណា មិនទាក់ទងនិងអ្នកទេ ហើយ ខ្ញុំក៏មិនត្រូវការ Attention អីពីអ្នកដែរ។

នាងថា សុំកុំតែដេញដោល និង ចង់ដឹងឮពីជីវិតរបស់ខ្ញុំទៅបានហើយ មួយទៀតពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំ Post ឬ ខ្ញុំ Shareអី ក៏អត់បានពាក់ព័ន្ធនិងអ្នកដែរ អញ្ចឹងហើយមិនបាច់ឆ្ងល់ថាខ្ញុំកើតអីទេ ខ្ញុំធ្វើអីជារឿងរបស់ខ្ញុំ ខ្ញុំមានស៊ី អត់ស៊ី ក៏មិនបានហៅអ្នកមកលំបាកជាមួយដែរ ហើយ ខ្ញុំគិតថា អ្នកគួរតែយកពេលវេលារបស់អ្នក ធ្វើអ្វីដែលមានប្រយោជន៍ជាងនេះទៅល្អជាង
នាងបញ្ជាក់ថា អាចទេកុំយកពេលវេលាដ៏មានតម្លៃរបស់អ្នក មកតាមដានជីវិតរបស់ខ្ញុំ? ដែលគិតថាហត់ខ្លះទេ ដែលអង្គុយចាំតែតាមដានជីវិតរបស់គេ?។

គួររំលឹកថា កន្លងមកតារាសម្តែងនាង ហាស់ ឌីជូលីន បានពើបប្រទះនូវរឿងខកចិត្តមួយចំនួន ដែលធ្វើឲ្យស្ទើរស.ម្លាប់ខ្លួនផងដែរ។
ប៉ុន្តែយ៉ាងណាតារារូបនេះបានជម្នះបញ្ហា និងការលើកទឹកចិត្តពីមិត្តភក្តិភក្តិ ជាពិសេសប្រិយមិត្តគាំទ្រដែលបានធ្វើឲ្យនាងបានប្រែមកជីវិតថ្មី និងមានពន្លឺឡើងវិញ រហូតពេលនេះ។

បច្ចុប្បន្ន ហាស់ ឌីជូលីន បានបង្ហាញវត្តមានសម្តែង ក្នុងខ្សែភាពយន្តថ្មីឡើងវិញ ជាបន្តបន្ទាប់ ក្នុងនោះនាង ក៏មានការមមាញឹកសម្រាប់ការថតស្ពតពាណិជកម្ម សម្អាង និងផលិតផលផ្សេងៗផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV