Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុច​ប៊ូ​តុង​ដាក់ឱ្យ​ដំណើរការ​ភ្លើង​បំភ្លឺ​មហាវិថី សម្តេច​តេជោ​ហ៊ុន សែន ឬ​ផ្លួវ​៦០​ម៉ែត្រ​បង្ក​ភាពងាយស្រួល​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ក្នុងឱកាស​ចូលឆ្នាំថ្មី​

spot_img

ភ្នំពេញ​ ៖ កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​គឺ​ជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ចាប់ពី​ផ្លូវ​លេខ​២៧១​ច្រមុះជ្រូក​ក្បាលថ្នល់ ដល់​ផ្លូវ​ជាតិ​លេខ​២ ហើយ​ដើម្បី​ឱ្យ​កំណាត់​ផ្លូវ​នេះ​រិត​តែ​មាន​សោ​ភណ្ឌ​ភាព​កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​និង​បទល្មើស​ផ្សេងៗ​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ដែល​មាន​រហូត​ដល់​ទៅជិត​៥០០ បង្គោល​ស្របពេល​ដែល​កំណាត់​ផ្លូវ​ថ្មី​មួយ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​យ៉ាង​មមាញឹក​ដែរនោះ​។​

បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ខាងលើ​នេះ​ត្រូវបាន​ធ្វើ​ពិធី​ចុច​ប៊ូ​តុង​ដាក់​ឱ្យ​ដំណើរ​ប្រើបាស់​នៅ​រាត្រី​ថ្ងៃ​ទី​៤​ខែ​មីនា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន​ING HolDING​។​

ក្នុងឱកាស​នោះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​អោយដឹងថា តាម​គម្រោង នឹង​ដាក់​ឱ្យ​ដំណើរការ​បំភ្លឺ​ផ្លូវ​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ចាប់​ពី​ផ្លូវ​លេខ ២៧១ ដល់​ផ្លូវ​ជាតិ​លេខ ២ ចំនួន ៤៦៧​បង្គោល និង​មហាវិថី មហា​ឧបាសក ហ៊ុន នាង ចំនួន ៣២​បង្គោល សរុប​ទាំងអស់​ចំនួន ៤៩៩​បង្គោល ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​មានជ័យ ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​នេះ​។​

មន្ត្រី​ជំនាញ​លើកឡើងថា​៖​ការ​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​លើ​កំណាត់​ផ្លូវ​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង ក្នុង​គោល បំណង​មួយ​ចំណែក​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ កាត់បន្ថយ​បានការ​គ្រោះថ្នាក់​ចរាចរ​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេ​និង​មួយចំណែកទៀត ដើម្បី​កាត់បន្ថយ​បទល្មើស​ផ្សេងៗ​ផងដែរ​។​

គួររំលឹកថា មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ជា​ការបោះ​ជំហាន​មួយ​ដ៏​ធំ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ​ឱ្យដឹង​ដែរ​ថា​៖ បើ​ផ្អែក​តាម​ប្លង់​គោល​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ ឆ្នាំ​២០៣៥ ការស្ថាបនា​មហាវិថី​នេះ​សំដៅលើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ស្របពេល​ដែល​រាជធានី​ភ្នំពេញ​បន្ត​ពង្រីក​ខ្លួន និង​អភិវឌ្ឍន៌​។​

ជាមួយគ្នា​នោះ​ដែរ​តំណាង​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ដែលជា​ក្រុមហ៊ុន​ទទួល​ការស្ថាបនា និង​ដាក់​បង្គោល​ភ្លើង​បំភ្លែ​ផ្លូវ​នេះ​ផង​នោះ​បាន​ឱ្យដឹងថា កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​គឺ​ជា​កំណាត់​ផ្លូវ​ថ្មី​មួយ​ចាប់​ពី​ផ្លូវ​លេខ​២៧១(​ច្រមុះជ្រូក​ក្បាលថ្នល់​) រហូត​ដល់​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែកកំពឺស មាន​ប្រវែង​៩១៦០​ម៉ែត្រ ដោយ​ត្រូវ​ដាំ​បង្គោល​ភ្លើង​សរុប សងខាង​ផ្លូវ​ចំនួន​៤៦៧​ដើម ។ ចំពោះ​លទ្ធផល​នៃ​ការដាំ​បង្គោល​ភ្លើង​នៅ​លើ​មហាវិថី​នេះ គិត​មកដល់​ថ្ងៃ​ទី​០៤ មេសា​នេះ​សម្រេច​ដាំ​បង្គោល​ភ្លើង​បាន​ចំនួន​១៦០​ដើម​និង​បាន​បំពាក់​អំពូល​ភ្លើង​ដែល​អាច​បើក​បំភ្លឺ​បាន​។ ក្រុមហ៊ុន​នឹង​បន្តដំណើរ​ការដំឡើង​បង្គោល​ភ្លើង​និង​អំពូល​ភ្លើង​ឱ្យបាន​គ្រប់​ចំនូ​ន​៤៦៧​ដើម​នៅ​លើ​កំណាត់​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន​នេះ​ឱ្យបាន​១០០​ភាគរយ​នៅ​ថ្ងៃ​៣០​ឧសភា​ខាងមុខ​នេះ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×