Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី ស្រវឹងស្រា វាយប្រពន្ធ​ស្លាប់ ហើយ​មក​យំ​ឱប​សព​ប្រពន្ធ នៅក្នុង​មុង​

spot_img

​បន្ទាយមានជ័យ ៖ អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​មួយ ដែល​បង្កឡើង​ដោយ​ប្តី​កំណាច វាយ​ប្រពន្ធ​ស្លាប់ ហើយ​មក​ជា​យំ​ឱប​ស្រណោះ​សព​ប្រពន្ធ នៅក្នុង​មុង​ទៅវិញ​។ ឃាតករ​រូបនេះ ត្រូវ​កម្លាំង​នគរបាល ឃាត់ខ្លួន​ពេល​កំពុង​ដេក​ឱប​សព​ប្រពន្ធ​ក្នុង​ផ្ទះ​បិទទ្វារ វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​មួយ សង្កា​ត​ក្រុង​ប៉ោយប៉ែត​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ុក សី ហៅ​ត្រ​ង៉ោ​ល អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​ចំណែក​ជនសង្ស័យ​បុរស​ជា​ប្តី មិន​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​ឈ្មោះ​ឡើយ ហើយ​ករណី​នេះ​គឺ ពាក់ព័ន្ធ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​មាន​ឈ្លោះប្រកែក​គ្នា ហើយ​ប្តី វ៉ៃ​ប្រពន្ធ បិទទ្វារ​រហូត​ស្ងាត់​មាត់​។​

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ដោយ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត លោក ធិន ស៊ិន​ដេត ចុះទៅ​ពិនិត្យ​ឃើញ​ទ្វារ​ផ្ទះ​បិទ​ជិត បើក​ចូល​ឃើញ​ជនសង្ស័យ ជា​ប្តី ដេក​ឱប​ប្រពន្ធ​ក្នុង​មុង ហើយ​បាន​ពិនិត្យ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​ហើយ​។ ភ្លាមៗ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ដែល​សង្ស័យ​ពាក់ព័ន្ធ​ករណី​សម្លាប់​ប្រពន្ធ​ដែល​មាន​ស្លាកស្នាម​ហើម​មុខ ហើម​មាត់ និង​ស្នាម​ជាំ​ជាច្រើន​កន្លែង​។​

​ក្រោយពេល​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ការសាកសួរ​។ អ្នកជិតខាង បានបញ្ជាក់​ថា ជនសង្ស័យ​រូបនេះ ស្រឡាញ់​ប្រពន្ធ​ខ្លាំងណាស់ ប៉ុន្តែ​ពេល​ដែល​ផឹកស្រា​ស្រវឹង​ម្តងៗ គឺ​កាច​សាហាវ វាយធ្វើបាប​ប្រពន្ធ តែ​ពេល​ដែល​មិន​បាន​ផឹកស៊ី ស្លូត គឺ​ចេះ​តែ​រក​លុយ ដោយ​មាន​មុខរ​បបចាប់​ម៉ូយ ដាក់​រថយន្ត​ឈ្នួល​ក្រុង​ប៉ោយ​ប៉ែត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×